អគ្គភូមិភាគព្រហសហគមន៍កាតូលិកសៃហ្គន តែងតាំងបូជាចារ្យថ្មីចំនួន ២១ រូប

អគ្គភូមិភាគនៃព្រះសហគមន៍កាតូលិកនៅទីក្រុងសៃហ្គន ឫហូជីមិញនៅប្រទេសវៀតណាម ថ្មីៗនេះបានតែងតាំងលោកបូជាចារ្យថ្មីសរុប ២១ រូប​។​

ពិធីប្រកាសការតែងតាំងនិងផ្តល់អគ្គសញ្ញាជាបូជាចារ្យនេះបានរៀបចំឡើងនៅព្រះវិហារ ណូត្រឹដាម នៃទីក្រុងហូជីមិញ (Notre-Dame Cathedral) ភាគខាងត្បូងប្រទេសវៀតណាមនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥។

ពិធីនេះបានរៀបចំឡើងក្រោមអធិបតីភាពលោកអគ្គអភិបាល ចូសេប ឃ្ចៀន ណាង (Joseph Nguyễn Năng ) ដោយមានការចូលរួមពីអភិបាលជំនួយ ចូសេប ប៊ួ កុងត្រាក (Joseph Bùi Công Trác ) និង​បូជាចារ្យ​ប្រហែល ២៥០ រូប។

លោកអគ្គអភិបាលបាន ឲ្យដឹងថា ជីវិតជាបុព្វជិត គឺជាជីវិតដែលកើតពីការត្រាស់ហៅ ដើម្បីឆ្លុះ​បញ្ចាំង​ពី​សេចក្ដីស្រឡាញ់​និងការជួយជនរងគ្រោះតាមគំរូព្រះយេស៊ូ ៕

Daily Program

Livesteam thumbnail