ពលរដ្ឋប៉ាឡេស្ទីនជិត៣ម៉ឺននាក់ស្លាប់នៅហ្គាហ្សា

ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយប្រហារនិងលុកលុយចូលនៅតំបន់ហ្គាហ្សាក្រោយពេលដែលហាម៉ាសបើកការវាយប្រហារមកលើប្រជាជនស៊ីវិលអ៊ីស្រាអែលកាលពីថ្ងៃទី​០៧ ខែតុលា​ឆ្នាំ​២០២៣មក​មានរបាយការណ៍ថា ពលរដ្ឋប៉ាឡេស្ទីនគឺស្លាប់ច្រើនបំផុត ។

មន្រ្តីសុខាភិបាលនៅក្នុងតំបន់នេះបាននិយាយថា ពលរដ្ឋនៅហ្គាសាដែលបានរស់នៅដោយខ្វះគ្រប់យ៉ាងតាំងពីអាហារទឹក ថ្នាំសង្កូវ លំនៅស្ថាន គឺបានសម្លាប់រហូតដល់ទៅ ២៨ ៣៤០ នាក់ ។

មកដល់ពេលនេះនេះ​សហគមន៍អន្តរជាតិនៅតែបន្តដាក់សំពាធឲ្យមានបទឈប់បាញ់នៅហ្គាហ្សា ប៉ុន្តែទោះបីជាយ៉ាងណា​ក៏ដោយមកដល់ពេលនេះអ៊ីស្រាអែលនៅតែបន្តលុកលុយ និង វាយប្រហារនៅគោលដៅជាច្រើនដើម្បីតាមប្រមាញ់និងបោសសំអាត់ក្រុមយុទ្ធជនហ៉ាម៉ាស់​។​

នៅពេលនេះ ទាំងអេស៊ីប និង​កាតា គឺសុទ្ធសឹងតែកំពុងតែស្វះស្វែងរកដំណោះស្រាយនៃបទឈប់បាញ់នៅដែនដីនេះ ។​

នៅក្នុងខណៈពេលដែលការបាញ់ប្រហារនៅតែកើតមាន ហើយពលរដ្ឋកំពុងតែវេទនា សូម្បីតែអង្គការសហប្រជាជាតិនៅមិនទាន់អាចធ្វើអ្វីកើតឡើងដែរ សូម្បីតែកម្មវិធីផ្តល់ជំនួយដល់ពលរដ្ឋរងគ្រោះ​ក៏កំពុងតែបញ្ឈប់ផងដែរ​៕