នីការ៉ាហ្គ័រចាប់ខ្លួនលោកបូជាចារ្យពីររូបបន្ថែមទៀត

អាជ្ញាធរប៉ូលីសនៅក្នុងប្រទេសនីការ៉ាហ្គ័រដែលស្ថិតនៅតំបន់ភាគកណ្តាលទ្វីបអាមេរិក បានចា ប់ខ្លួនលោកបូជាចារ្យនៃព្រះសហគមន៍កាតូលិកពីររូបបន្ថែមទៀត កាលពីពេលថ្មីៗកន្លងទៅនេះ។​

នៅក្នុងអំឡុងពេលប្រមាណជា ២សប្តាហ៍ចុងក្រោយនេះ អាជ្ញាធរនៅក្នុងប្រទេសនេះ បានឃា​ត់ខ្លួនបុព្វជិតយ៉ាងហោចណាស់​៦ រូបហើយ បន្ទាប់ពី លោក រ៉ូឡេនឌូ អាល់វ៉ារ៉េ (Rolando Álvarez ) អភិបាលនៃព្រះសហគមន៍ម៉ាតាហ្គាល់ប៉ា (Matagalpa) ត្រូវបាន​ចាប់ឃុំខ្លួនក្រោយលោករៀបចំពិធីអធិដ្ឋាននៅទីសាធារណៈនោះ។

លោកបូជាចារ្យទាំងពីររូបដែលចាប់ខ្លួនចុងក្រោយទាំងពីរនាក់គឺរួមមាន លោក កាឡូស អាវីតេស (Carlos Avilés) អ្នកចាត់ការទូទៅនៃព្រះសហគមន៍កាតូលិកភូមិភាគ ម៉ាណាហ្គា (Managua) និងលោក បូជាចារ្យ ហិចទ័រ ត្រេមីនីញ៉ូ (Héctor Treminio) ហិរញ្ញិក​នៃព្រះសហគមន៍ភូមិភាគនោះ។​

ពួកគេទាំងពីរត្រូវចាប់ខ្លួនគឺក្រោយពេលដែលបានរៀបចំពិធីអធិដ្ឋានដល់លោកអភិបាល នៃព្រះ​សហគមន៍នេះ ដែលត្រូវអាជ្ញាធរចាប់ខ្លួននឹងកាត់ទោសដាក់ពន្ធនាគាររហូតដល់ទៅ ២៦ ឆ្នាំ ដោយមិនមានបទចោទប្រកាន់ និងឆ្លងកាត់និតិវិធីតាមតុលាការត្រឹមត្រូវ៕

Daily Program

Livesteam thumbnail