ក្រុមប្រឹក្សាលោកកាឌីណាល់ត្រូវបានកោះប្រជុំជាលើកដំបូងនៅខែក្រោយ

ក្រុមប្រឹក្សាលោកកាឌីណាល់ត្រូវបានកោះប្រជុំជាលើកដំបូងនៅខែក្រោយ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ គ្រោងនឹងកោះប្រជុំក្រុមប្រឹក្សាលោកកាឌីណាល់ជាលើកដំបូងនៅ​ដើម​ខែមករា បន្ទាប់​ពីទ្រង់ត្រូវបានព្រះជាម្ចាស់ត្រាស់ហៅជាសម្តេចប៉ាប។

ប្រភពដដែលបានឲ្យដឹងថា តាមការរំពឹងទុក កិច្ចប្រជុំនេះ អាចនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺ​ពីថ្ងៃទី ៧-៨ ខែមករា ដើម្បីស្វែងរកការលើកកម្ពស់ការយល់ដឹង និងផ្តល់​ការគាំទ្រ និងការប្រឹក្សាដែលជាប្រទីបក្នុងការអនុវត្តការទទួលខុសត្រូវ និងជាកិច្ចប្រជុំជូនយោបល់ដល់សម្តេចប៉ាបដើម្បីគ្រប់គ្រងព្រះសហគមន៍កាតូលិកទាំងមូល៕

Tags