ក្រុមប្រឹក្សាកាឌីណាល់ប្រកាសពន្យារពេលប្រជុំរហូតដល់ខែមេសា
ក្រុមប្រឹក្សាកាឌីណាល់នៃព្រះសហគមន៍កាតូលិកបានបញ្ចប់សម័យប្រជុំខែកុម្ភៈរបស់ខ្លួន ហើយបានអះអាងថានឹងបន្តការពិភាក្សាបន្តឡើងវិញនៅខែមេសាបន្ទាប់ពីបុណ្យចម្លង ។
ការិយាល័យព័ត៌មានសន្តអាសនៈ បានប្រកាសក្រោយពេលដែលកិច្ចប្រជុំនេះបានដំណើរការ រយៈពេល២ថ្ងៃបានបញ្ចប់ទៅកាលពីពាក់កណ្តាលសប្តាហ៍មុន ។
ខ្លឹមសារលំអិតនៃកិច្ចប្រជុំនេះមិនត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែគេដឹងថា កិច្ចប្រជុំ ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ ថ្ងៃទី៧ ខែកុម្ភៈ នៅនិវេសនដ្ឋាន របស់សម្តេចប៉ាប ក្រោមអធិបតីភាពរបស់ទ្រង់ផ្ទាល់គឺបានពិភាក្សាលើបញ្ហា និងកិច្ចការព្រះសហគមន៍កាតូលិកជាច្រើន។
គួររំលឹកថា សម្តេចប៉ាបបានបង្កើតក្រុមប្រឹក្សាកាឌីណាល់ថ្មី កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ហើយកិច្ចប្រជុំដំបូងគឺបានរៀបចំឡើងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំដដែល៕