អគ្គនាយិកានៃអង្គការយូនេសស្កូ លោកស្រី អូដ្រី អាហ្ស៊ូឡៃ ដែលបានអបអរសាទរនៅ ពេល បើកសន្និសីទ ទសវត្សនៃសមុទ្រនៅឆ្នាំ២០២៤ នៅទីក្រុងបាសេឡូន ប្រទេសអេស្ប៉ាញ បាន ថ្លែងថា ចាប់តាំងពីដើមទសវត្សនៃសមុទ្រនៅឆ្នាំ២០២១ គម្រោងជាង ៥០០ ត្រូវបានបង្កើត ឡើងនៅជុំវិញពិភពលោកដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណេះដឹង និងការការពារសមុទ្រ។