មូលហេតុស្តារប្រជុំកោះផ្កាថ្មអាចចូលរួមអភិរក្សពួកវា

សីតុណ្ហភាព​ក្តៅជាឯកតកម្ម​ដែលកត់ត្រានៅក្នុងសមុទ្រដោយសារការប្រែប្រួលអាកាសធាតុ ធ្វើឲ្យ​ប្រជុំកោះផ្កាថ្មស្លាប់​នៅជុំវិញពិភពលោក។ នេះគឺជាបាតុភូត​ដែលហៅថា ការឡើងស​នៃ​ផ្កា​ថ្ម ហើយ​ក៏មានគំនិតផ្តួចផ្តើម​ដើម្បីព្យាយាមស្តា​រប្រព័ន្ធ​បរិស្ថានសមុទ្រដ៏សំខាន់ដែល​មាន​ច្រើនឡើង​ដើម្បីព្យាយាមក្នុងការស្តារពួកវា។

លទ្ធភាពទី១ រួមបញ្ចូល​ការផ្តាច់​ផ្នែកនៃ​ផ្កាថ្ម​ដែលនៅល្អ។ បន្ទាប់មក ពួកវានឹងត្រូវបែង​ចែក​ជា​បំណែក​កាន់តែតូចៗ​នៅអំឡុងដំណើរការមួយ​ដែលហៅថា ការផ្តាច់ផ្កាថ្មជាផ្នែកតូចៗ។ ហើយ​​ផ្នែកដ៏តូចៗ​នៃផ្កាថ្មទាំងនេះ បន្ទាប់មក​អាចក្លាយជាផ្កាថ្មថ្មីបាន។

ជម្រើសមួយទៀត រួមបញ្ចូល​ការប្រមូលយក​ចំណែកតូចៗ នៃផ្កាថ្មដែលដាច់ចេញពីផ្កាថ្មដើម​តាមធម្មជាតិ ដូចជា ខ្យល់ព្យុះ ដែលនេះគេហៅថា ផ្កាថ្មដាច់ដោយចៃដន្យ។

អ្នកការពារបរិស្ថាន​ក៏បានប្រើប្រាស់ការប្រមូលយកស៊ុតផ្កាថ្ម ដែលកាន់តែស្មុគស្មាញ។ ការ បង្កកំណើតរបស់ផ្កាថ្ម ដែលហៅថា សំណុំស៊ុតផ្កាថ្ម ដែលជាទូទៅផលិតតែម្តងប៉ុណ្ណោះ​ក្នុង មួយឆ្នាំ។ ផ្កាថ្មនៅក្នុងប្រជុំកោះទាំងមូល​នឹង​ព្រលែងស៊ុត​ពួកវាក្នុងពេលតែមួយ។ កត្តា ជា​ច្រើន​បានចូលរួមក្នុងដំណើរការនេះ រួមមានដំណើរនៃពន្លឺព្រះចន្ទ និងសីតុណ្ហភាព​របស់ទឹក។

ចំពោះចំណែករបស់ផ្កាថ្ម ពួកវា​ត្រូវរក្សាទុកនៅមណ្ឌលមួយ​រហូតដល់ពួកវា​ប្រែក្លាយជារឹង​ល្មម​​ដើម្បីយកទៅដាំសាជាថ្មី​នៅលើប្រជុំកោះប៉ប្រះទឹក ធម្មជាតិ ឬសិប្បនិមិត្ត។

ដូចគ្នាសម្រាប់ផ្តាថ្ម​ដែលដាច់ចេញដោយចៃដន្យ​នៅក្នុងករណី ដែលវាមិនទាន់រឹងល្ម​ម ក៏​ត្រូវ​រក្សា​ទុកសិន​មុននឹង​ដាក់ដាំវាដោយផ្ទាល់នៅលើកោះប៉ប្រះទឹក។

ចំណែកស៊ុត និងបំណែកស្ពែមដែលទទួលបាននៅអំឡុង​ការបង្កកំណើតរបស់ផ្កាថ្ម ដែលមិន​ទាន់​ក្លាយជាផ្កាថ្មពេញលក្ខណៈ ក៏ត្រូវបញ្ចូលនៅកន្លែង​រៀបចំដូចធម្មជាតិ ឬសិប្បនិមិត្ត ដើម្បី​ឲ្យ​ពួកវាមានពេលរីកដុះដាល់មុននឹងយកទៅដាំសាជាថ្មីនៅសមុទ្រ។

ជាទូទៅ ផ្កាថ្មដែលមានមែកធាង​ គឺជាផ្កាថ្ម ដែលត្រូវបានគេប្រើប្រាស់។ មែករបស់ពួកវា ដែល​ងាយបាក់បែក អាចក្លាយជាផ្កាថ្មរសាត់អណ្តែត ឬក៏ងាយស្រួល​ឲ្យគេបំបែកវា​ទៅជា​បំណែក​តូចៗ ផ្សេងពីពូជផ្កាថ្មផ្សេងៗ។ សមត្ថភាពរបស់ពួកវា​នៅក្នុងការរីកដុះដាលដ៏លឿន ផ្តល់ឲ្យមានគម្រោង​ស្តារឡើងវិញ​ជាមួយ​​នឹងលទ្ធផលដ៏លឿន។ ប៉ុន្តែការដាំដុះផ្កាថ្មតែមួយប្រភេទគត់អាចបង្ក​ឲ្យមានការថយ​ចុះ​នូវស្ថានជីវចម្រុះ​នៃប្រព័ន្ធ​បរិស្ថាន។

យោងតាមការសិក្សាមួយបានឲ្យដឹងថា អត្រានៃការរស់រានមានជីវិត​បន្ទាប់ពីការដាំដុះឡើង​វិញ​​មានពី​៦០% ទៅ ៧០%។

ប៉ុន្តែជិតពាក់កណ្តាល​នៃគម្រោង​ដែលត្រូវបានធ្វើវិភាគ​តាមរយៈការសិក្សានេះ មិនបានឈាន​ដល់ការកំណត់បានច្បាស់លាស់ ថាតើពួកវា​បានឈានទៅដល់គោលដៅ​ពីដំបូងឬយ៉ាងណា រួម​បញ្ចូល​​ទាំងការទទួលបានមុខងាររប​ស់កោះផ្កាថ្មប៉ប្រះទឹកថា ទៅរួចដែរឬទេ?

ការតាមដានគម្រោងការទាំងនេះ​ជារឿយៗ ធ្វើឡើងដោយសង្ខេប។ ពាក់កណ្តាលនៃករណី​សិក្សា ធ្វើមិនដល់មួយឆ្នាំផង ឬវាជារយៈពេលតិចជាងពេលវេលា​ចាំ​បាច់​សម្រាប់​ការ​បង្កើត​នូវ​កោះផ្កាថ្មមួយ។

ទោះបីជាយ៉ាងណា ការសិក្សាថ្មីមួយ​បង្ហាញ​នូវលទ្ធផលដ៏គួរឲ្យលើកទឹកចិត្ត។ មានការធ្វើ​ឲ្យ​ស​ម្រេច​បាននូវកោះផ្កាថ្មសិប្បនិមិត្ត​នៅឥណ្ឌូនេស៊ី។ ការសិក្សាក៏បានបង្ហាញថា ក្នុងរយៈ​ពេល ៤ឆ្នាំ ផ្កាថ្ម ត្រូវបានស្តារឡើងវិញ​ ដូចជាផ្កាថ្មធម្មជាតិ។

ប៉ុន្តែអ្នកជំនាញខ្លះព្រួយបារម្ភអំពីទង្វើ​ដែលថា ការស្តារឡើងវិញនូវ៊​ផ្កាថ្ម​ដែលគេបង្ហាញ​ច្រើន មិន​មានជាវិធីសាស្រ្តទិព្វ​ក្នុងការជុសជុលបរិស្ថានសមុទ្រទេ។

 

Daily Program

Livesteam thumbnail