យោងតាមតុលាការយុត្តិធម៌អន្តរជាតិ ICJ រដ្ឋនានាមានការតម្រូវខាងផ្លូវច្បាប់​ក្នុង ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការការពារអាកាសធាតុ

នេះគឺជារបត់មួយសម្រាប់ច្បាប់អន្តរជាតិ  សម្រាប់ឥទ្ធិពលខាងនយោបាយដ៏សំខាន់។ នៅ ក្នុងគំនិតប្រឹក្សាដោយត្រូវបានរំពឹងទុកខ្លាំង កាលពីខែកក្កដា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អះអាងថា រដ្ឋនានាមានកាតព្វកិច្ចនឹងបង្ការការខូចខាតខ្លាំងសម្រាប់បរិស្ថាន និងត្រូវតែធ្វើកិច្ច សហប្រតិបត្តិការក្នុងសុឆន្ទៈល្អ ដើម្បីលុបបំបាត់ការប្រែប្រួលអាកាសធាតុ។

សេចក្តីអំពាវនាវផ្លូវការ និងដាច់ណាត់ គឺថាភាពអសកម្មពាក់ព័ន្ធនឹងអាកាសធាតុលែងគ្រាន់​ជា​​ការបរាជ័យខាងនយោបាយទៀតហើយ។ ពីពេលនេះទៅវាអាចបង្កជាការរំលោភច្បាប់ អន្តរជាតិ។

នៅក្នុងសាលដ៏ធំនៃវិមានសន្តិភាពនៅទីក្រុងឡាអេ ប្រធានជាន់ខ្ពស់បំផុតខាងយុត្តិធម៌នៃ​អង្គការ​​សហ​ប្រជា​ជាតិ ចៅក្រម អ៊ីវ៉ាសាវ៉ា យូជី បានបញ្ជាក់ថា ការធ្លាក់អន់​ខាង​អាកាស​បង្ក​ជា​ការគំរាមកំហែងភ្លាម និងមាន​ពិតប្រាកដ ដែលឥទ្ធិពលរបស់វា មានធ្ងន់ធ្ងរ និងវិសាលភាពធំ ដែល​ជះឥទ្ធិពលលើប្រព័ន្ធ​បរិស្ថានធម្មជាតិ និងប្រជាជន។

កិច្ចការនេះធ្វើឲ្យងាកទៅក្រោយតាំងពីខែមីនា ឆ្នាំ២០២៣ នៅពេលនោះមានគំនិតផ្តួចផ្តើម​របស់ប្រទេសវ៉ានូអាទូ នៅសមាជអង្គការសហប្រជាជាតិ ដែលបានចោទសួរទៅ ICJ ចំនួន ២​សំនួរ។ ទីមួយ តើអ្វីជាការតម្រូវខាងផ្លូវច្បាប់នៃរដ្ឋនានាដើម្បីការពារអាធាតុ នៅថ្ងៃនេះ ឬថ្ងៃ​ស្អែក? ហើយអ្វីជាផលវិបាកពីរឿងនេះ ប្រសិនបើពួកគេខ្វះខាតមិនធ្វើ? មានជាអាទិ៍ពាក់ព័ន្ធ​នឹងប្រទេសដែលរងផលប៉ះពាល់បំផុត?

គំនិតប្រឹក្សានៃតុលការគឺនៅខ្ពស់ពីលើបញ្ហាពាក់ព័ន្ធ។ វាចងក្រងនូវក្របខណ្ឌយុត្តិធម៌រឹងម៉ាំ ដែល​ត្រូវបានថ្លែងនៅជុំវិញច្បាប់អន្តរជាតិដែលមានស្រាប់ ដូចជាច្បាប់សិទ្ធមនុស្ស ច្បាប់​សមុទ្រ និង​សន្ធិសញ្ញាគន្លឹះៗ ជាច្រើនទៀត រួមមាន ដូចជាកិច្ចព្រមព្រៀងក្របខណ្ឌ​នៃអង្គការ​សហ​​ប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុនៅឆ្នាំ១៩៩២ ពិធីសារនៃទីក្រុងក្យូតូ​នៅឆ្នាំ​១៩៩៧ និង​កិច្ចព្រមព្រៀងស្តីអំពីអាកាសធាតុ​នៃទីក្រុងប៉ារីសនៅឆ្នាំ២០១៥។

តុលាការបានសង្កត់ធ្ងន់ថា នៅចំកណ្តាលបេះដូងនៃគំនិតនេះ ភាពច្បាស់មួយ គឺភាព​ស្មុគស្មាញ​នៃវិបត្តិអាកាសធាតុ មិនអាចប្រើប្រាស់ជាលេសដើម្បីភាពអសកម្មទេ។ ការតម្រូវ​ការ​ការពារអាកាសធាតុ ដាក់សម្រាប់រដ្ឋនានានូវវិធានការសមស្រប ជាវិបាក រហ័ស និង​មាន​ចីរភាព ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ​គោលការណ៍នៃការព្រមានមុន​ត្រូវ​អនុវត្ត​ឲ្យបានពេញលេញ។ អវត្តមាននៃភាពមិនប្រាកដជាក់ច្បាស់នៃវិទ្យាសាស្រ្ត ក៏មិនត្រូវ​ប្រើប្រាស់ជាលេសដើម្បីភាពអសកម្មដែរ។

ចំនុចដាច់ខាតផ្សេងទៀត គឺការតម្រូវទាំងនេះមិនមែនមានប្រភពតែពីសន្ធិសញ្ញា​ពហុភាគី​នោះ​​ទេ។ ពួកវាក៏បង្ហាញដោយ​ច្បាប់អន្តរជាតិដែលមាន ហើយដែលអាចអនុវត្តបាននៅ​គ្រប់​រដ្ឋមិនថារដ្ឋនោះ ស្ថិតនៅក្នុង ឬ​មិនស្ថិតនៅក្នុងកិច្ចព្រមព្រៀងខាងអាកាសធាតុធំៗ ក៏ដោយ។

ម្យ៉ាងទៀត តុលាការ ICJ ក៏ទទូចអំពីកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការ មានជាអាទិ៍ពាក់ព័ន្ធ​នឹងរឿងហិរញ្ញវត្ថ ការផ្ទេរបច្ចេកវិទ្យា និងការគាំទ្រដល់ប្រទេសដែលងាយរងគ្រោះបំផុត។ រដ្ឋ​នានា​ត្រូវតែប្រតិកម្មដោយការយកចិត្តទុកដាក់ជាពិសេស មិនមែនតាមតែចង្វាក់​ល្បឿន​របស់​​ខ្លួន​ទេ។

ប្រទេសវ៉ានូអាទូ ដែលជារដ្ឋតូចមួយនៅមហាសមុទ្រប៉ាស៊ីហ្វីកដែលគំរាមកំហែងដោយការ​កើន​​ឡើងកម្ពស់ទឹកសមុទ្រ ជាអ្នកបាននាំសម្លេងអ្នកដែលងាយរងគ្រោះបំផុតទៅកាន់វិមាន​សន្តិភាព គឺតុលាការឡាអេ។ «

លោករ៉ាលហ្វ៍ រ៉ឺហ្ស៉េនវ៉ានូ រដ្ឋមន្រ្តីវ៉ានូអាទូនៃការប្រែប្រួលអាកាសធាតុ បានថ្លែងថា ៖ “ ៣០ឆ្នាំ កន្លងមកហើយ ដែលយើងបានប្រយុទ្ធ គំនិតនេះនឹងបម្រែបម្រួលរឿងរ៉ាវអាកាសធាតុ ហើយ​នេះ​គឺជាអ្វីដែលយើងត្រូវការ។

 

 

Daily Program

Livesteam thumbnail