នៅ ដន់ទីហ្គា និង បាកប៊ុយដា រដ្ឋកោះតូចៗ ប្រជុំដើម្បីគូសផ្លូវសម្រាប់អនាគតមានភាពធន់ខ្ពស់
សន្និសីទអន្តរជាតិលើកទី៤ នៃរដ្ឋកោះតូចៗ ដែលកំពុងអភិវឌ្ឍ ឬហៅថា PEID4 នឹងប្រមូល ផ្តុំ រដ្ឋាភិបាលនានា សង្គមស៊ីវិល និងវិស័យឯកជន និងសម្លេងយុវវ័យដ៏សំខាន់ ដើម្បីប្រែ ក្លាយគំនិតថ្មីៗទៅជាសកម្មភាព ការទទួលនូវការសន្យាថ្មីអំពីការគាំទ្រ និងកិច្ចពិភាក្សាអំពីការ ប្រឈមសំខាន់ៗ ដែលនឹងមកដល់សម្រាប់ក្រុមប្រជាជាតិដែលងាយរងគ្រោះទាំងនេះ។
មានរដ្ឋកោះតូចៗ ចំនួន៣៩ ហើយប្រទេសដង់ទីហ្គា និងបាកប៊ុយដា គឺជាម្ចាស់ផ្ទះនៃសន្និសីទ។ ចំណែកប្រទេសវ៉ានុយអាទុយ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វីកខាងត្បូង ត្រូវបានទទួលស្គាល់ជារដ្ឋសំខាន់ដើម្បីទទួលការគាំទ្រនាអំឡុងសន្និសីទនៃអង្គការសហប្រជាជាតិអំពីបរិស្ថាន និងការអភិវឌ្ឍ នៅឆ្នាំ១៩៩២។ នេះគឺជាសន្និសីទ ដែលត្រូវបានស្គាល់ថាជាកិច្ចប្រជុំកំពូលទី១នៅលើផែនដី ដែលបានផ្លាស់ប្តូរស្ថានភាពតាំងពីពេលនោះ។
ប្រទេសកោះតូចៗ ទាំងនេះ ដែលស្ថិតនៅក្នុងតំបន់ខ្លះនៃពិភពលោក គឺជាប្រធានបទយកចិត្តទុកដាក់បំផុតសម្រាប់ដំណោះរគ្រោះមហន្តរាយ និងភាពងាយរងគ្រោះបំផុត។ រដ្ឋកោះតូចៗ ទាំងនេះ មានទីផ្សាតូចៗ នៅខាងក្នុង និងងាយរងគ្រោះនឹងការប៉ះទង្គិច និងភាពយឺតយ៉ាវនៃសេដ្ឋកិច្ច។
ការប្រឈមដទៃទៀត រួមបញ្ចូលការរីកចម្រើនខាងប្រជាសាស្រ្តយ៉ាងលឿនដែលដាក់សំពាធទៅលើសេវាកម្មជាមូលដ្ឋានគ្រឹះ ទីផ្សារការងារ ទន្ទឹមពេលប្រទេសទាំងនេះពិតជានៅជួរទីមួយនៃការប្រែប្រួលអាកាសធាតុ និងជាប្រធានបទដ៏ផុយស្រួយខាងបរិស្ថាន។
ប្រទេសកោះតូចៗ ជាច្រើន ខ្វះខាតនូវភាពធន់ដើម្បីប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដែលចេះតែកើនឡើង។ ចំណែកប្រជាជនដង់ទីហ្គា និងបាកប៊ុយដា បានដឹងច្រើនអំពីរឿងនេះ ដោយសារពួកគេបានទទួលរងការប៉ះទង្គិចដ៏បំផ្លិចបំផ្លាញពីព្យុះអ៊ូរ៉ាហ្គង់ អៀម៉ា និងម៉ារីយ៉ា ដែលបានវាយប្រហារសមុទ្រការ៉ាអ៊ីបនៅឆ្នាំ២០១៧។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាននៃអង្គការសហប្រជាជាតិ នាយករដ្ឋមន្រ្តីនៃប្រទេសដង់ទីហ្គា និងបាកប៊ុយដា លោកហ្គាស្តុន ប្រ៊ោន បានថ្លែងថា ការប៉ះទង្គិចទាំងនេះជាផ្នែកនៃការប៉ះទង្គិចដ៏អាក្រក់ពីខាងក្រៅ និងពិតណាស់វាបានសម្លាប់សេដ្ឋកិច្ច និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ អគារ និងផ្ទះរបស់យើង។ លោកទទូចឲ្យមានកិច្ចសហប្រតិបត្តិការជាសកលដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលវាមានសារសំខាន់ ប្រសិនបើរដ្ឋកោះតូចៗចង់នៅរស់រានមានជីវិតក្នុងបណ្តាទសវត្សដែលនឹងមកដល់។
ក្នុងចំណោមការប្រឈមដទៃៗទៀត ដែលបានធ្វើឲ្យការកើនឡើងនូវតម្លៃខ្ពស់សម្រាប់ ការនាំចូល និងនាំចេញ រដ្ឋកោះទាំងនេះក៏មាន ធនធានធម្មជាតិដែលមានកម្រិត ដង់ស៊ីតេប្រជាជនខ្ពស់ជាងភាពមធ្យមនៃដង់ស៊ីតេសកល បំណុលកើនខ្ពស់ និងការអាចខ្ចីពីកម្ចីដែលមានការប្រាក់ទាប ក៏មានកម្រិត។
នៅឆ្នាំ២០១៤ រដ្ឋកោះតូចៗនានា បានជួបជុំគ្នា និងព្រមព្រៀងសម្រាប់មធ្យោបាយនៃសកម្មភាព SAMOA ដែលមានការិយាល័យមួយពង្រីកធំនៅក្នុងអង្គការសហប្រជាជាតិ និងការពារផលប្រយោជន៍នៃប្រទេសកំពុងអភិវឌ្ឍដែលមិនមានឆ្នេរសមុទ្រ និងប្រទេសដែលរីកចម្រើនតិចតួចដែលរួមបញ្ចូលទាំងរដ្ឋកោះតូចៗ។
មន្រ្តីអង្គការសហប្រជាជាតិ លោកស្រីរ៉ាបាប ហ្វាទីម៉ា បានថ្លែងនៅមុនសន្និសីទរដ្ឋកោះតូចៗ លើកទីបួន ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ថា លោកស្រីស្នើឲ្យមានផែនការសកម្មភាពថ្មីដែលមុះមុតដើម្បីពង្រឹងភាពធន់របស់ប្រជាជាតិកោះតូចៗ ដែលមានចំនួន ៣៩ ដើម្បីបំបាត់ហានិភ័យ។ ផែនការសកម្មភាពត្រូវមានភាពបន្ទាន់បំផុតនៅក្នុងពិភពលោក និងដើម្បីបានសម្រេចនូវគោលដៅអភិវឌ្ឍដោយចីរភាពផងដែរ។