ផលិតកម្មអគ្គីសនីកកើតឡើងវិញនឹងលើសពីផលិតកម្មអគ្គីសនីធ្យូងថ្មនៅឆ្នាំ២០២៦

របាយការណ៍នៃទីភ្នាក់ងារអន្តរជាតិថាមពល (AIE) បានបង្ហាញថា ការកើនឡើងនៃការប្រើ ប្រាស់អគ្គីសនីមិនដែលឡើងខ្លាំងបែបនេះទេ នៅក្នុងពិភពលោក។ ហើយផលិតកម្មនៃថាមពលកកើតឡើងវិញស្ថិតនៅលើចំនុចនៃការឆ្លងហួសផលិតកម្មអគ្គីសនីពីធ្យូងថ្ម។
ដោយត្រូវបានផ្សព្វផ្សាយនៅថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៥ របាយការណ៍នៃទីភ្នាក់ងារអន្តរជាតិថាមពល (AIE) អំពីការប្រើប្រាស់អគ្គីសនីនៅពាក់កណ្តាលឆ្នាំ២០២៥ បានបង្ហាញនូវកំណើនដ៏ខ្លាំងខ្លាំងក្លា។ កំណើនកាលពីឆ្នាំ២០២៤ គឺស្ថិតនៅជាពិសេស ជាមួយនឹងការកើនឡើង ៤,៤% នៃការប្រើប្រាស់អគ្គីសនី។ ហើយការកើនឡើងនូវការប្រើប្រាស់អគ្គីសនីនៅឆ្នាំ២០២៥ គួរតែកើនឡើង ៣,៣% និងការប្រើប្រាស់នៅឆ្នាំ២០២៦ កើនឡើង ៣,៧% ហើយការកើនឡើងប៉ុណ្ណេះគឺដោយសារសកម្មភាពសេដ្ឋកិច្ចយឺតយ៉ាវ។ ជាមធ្យម រវាងឆ្នាំ២០២៥ និងឆ្នាំ២០២៣ ការកើនឡើងគឺមាន ២,៦%។ ការកើនល្បឿននេះគឺជានៃសញ្ញានៃការផលិតអគ្គីសនីកើនចេញពីថាមពលកកើតឡើងវិញដើម្បីចាកចេញពីរាល់ឥន្ធនៈផូស៊ីល។ នេះគឺជាការជំនួសចាំបាច់ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសម្រាលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
យោងតាមទីភ្នាក់ថាមពលអន្តរជាតិ(AIE) តម្រូវការប្រើប្រាស់អគ្កីសនីកើនឡើងនៅក្នុងវិស័យឧស្សាហកម្ម និងត្រូវបានបង្កើនល្បឿនតាមរយៈឧបករណ៍ដែលត្រូវបានប្រើប្រាស់នានា រួមមានដូចជាយានយន្តអគ្គីសនី កំណើនកើនឡើងនៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងការរីកធំនៃមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។
ប្រទេសចិនតំណាងឲ្យពាក់កណ្តាលនៃការកើនឡើងនៃការប្រើប្រាស់អគ្គីសនី ៥% បន្ថែម នៅឆ្នាំ២០២៥ ទល់នឹង ៦% នៅឆ្នាំ២០២៤ និងកំណើន ៥,៧% ព្យាករណ៍សម្រាប់ឆ្នាំ២០២៦។
ប្រទេសឥណ្ឌមើលឃើញការប្រើប្រាស់អគ្គីសនីកកើតឡើងវិញរបស់ខ្លួនកើនឡើង ៤% នៅឆ្នាំនេះជាមួយនឹង ៦,៦% ព្យាករសម្រាប់ឆ្នាំ២០២៦។ សហរដ្ឋអាម៉េរិកមានកំណើនរាងទាប គឺ ២,៣% ដែលស្រូបយកដោយមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។ សហភាពអឺរ៉ុបគួរតែមានកំនើន ១,១% នៅឆ្នាំនេះ និងព្យាករណ៍មាន ១,៥% នៅឆ្នាំ២០២៦។
ប្រភពនៃថាមពលស្គាល់នូវភាពផ្ទុយគ្នាខ្លាំងយោងតាមតំបន់នានាលើផែនដី។ នៅខណៈដែលសមត្ថភាពផលិតអគ្គីសនីពីរោងចក្រម៉ាស៊ីនកម្ពៅបន្តថយចុះនៅឥណ្ឌា និងចិន ពួកវាបានកើនឡើងនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ ប៉ុន្តែធ្យូងថ្មបន្តការថយចុះសម្រាប់ហេតុផលពីរ គឺការជំនួសវាដោយឧស្ម័នធម្មជាតិដែលថោកជាង ជាពិសេសនៅសហរដ្ឋអាម៉េរិក និងការកើនឡើងនូវថាមពលកកើតឡើងវិញ។ ពន្លឺព្រះអាទិត្យ និងកង្ហារខ្យល់ ពីពេលនេះតទៅនឹងទទួលបានចំណែកដ៏ធំធេងនៅក្នុងការវិនិយោគលើផលិតកម្មអគ្គីសនីថ្មីៗ។ ការកើនឡើងនូវការប្រើប្រាស់អគ្គីសនីពិភពលោកនៅឆ្នាំ២០២៥នឹងធានាជាមួយនឹង៩០% នៃថាមពលកកើតឡើងវិញ ដែលជាសំខាន់មកពីពន្លឺព្រះអាទិត្យ និងកង្ហារខ្យល់ ហើយមកក្រោយបន្ទាប់គឺថាមពលវារីអគ្គីសនី និងនុយក្លេអ៊ែរ។
ផលិតកម្មអគ្គីសនីពីពន្លឺព្រះអាទិត្យ និងកង្ហារខ្យល់ គឺមាន ៤០០០តេរ៉ាវ៉ាត់ម៉ោង នៅឆ្នាំ២០២៤ ហើយឈានដល់ ៥០០០ តេរ៉ាវ៉ា់ត់ម៉ោងនៅឆ្នាំ២០២៥ និងបន្តកើនឡើងដល់ ៦០០០ តេរ៉ាវ៉ាត់ម៉ោង នៅឆ្នាំ២០២៦។
ទីភ្នាក់ងារថាមពលអន្តរជាតិ(AIE) វាយតម្លៃថា នៅដំណាច់ឆ្នាំ២០២៥ ឬយឺតបំផុតនៅឆ្នាំ២០២៦ ថាមពលកកើតឡើងវិញនឹងក្លាយជាប្រភពចម្បងនៃអគ្គីសនីនៅលើពិភពលោកដែលឡើងលើសពីធ្យូងថ្ម។ នៅឆ្នាំ២០២៦ ពន្លឺព្រះអាទិត្យ និងកង្ហារខ្យល់នឹងបំពេញ ៣៦%នៃតម្រូវការអគ្គីសនី ទល់នឹង ៣២% មកពីធ្យូងថ្ម។
Daily Program
