ដែនជម្រកសត្វព្រៃលំផាត់បន្តផ្តល់ទីជម្រកដល់សត្វត្មាតភ្លើង
ត្មាតភ្លើងជាប្រភេទជិតផុតពូជបំផុតដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ សត្វត្មាតភ្លើងកំពុងរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងការបំពុលជាដើម។
ដែនជម្រកសត្វព្រៃលំផាត់ គឺទីតាំងដ៏សំខាន់មួយក្នុងការគាំទ្រការរស់នៅរបស់សត្វត្មាតភ្លើង ក្រុមការងាររបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា សហគមន៍និងឧទ្យានុរក្សតែងតែធ្វើការអង្កេតតាមដានពីវត្តមានរបស់វាជាប្រចាំ ដោយដាក់កាម៉េរាស្វ័យប្រវត្តិតាមត្រពាំង និងអង្កេតពេលវាចុះស៊ីសាកសពសត្វគោក្របី។
ជាក់ស្តែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ យើងបានកត់ត្រាវត្តមានរបស់ត្មាតភ្លើងចំនួន២ក្បាល កំពុងស៊ីសាកសពសត្វគោ នៅភូមិស្រែជ្រៃ និងសត្វមួយក្បាលបានចុះផឹកទឹកនៅត្រពាំងដែលបានស្តារ។
ដើម្បីដឹងអោយកាន់តែច្បាស់ពីស្ថានភាពប្រជាសាសន៍របស់សត្វត្មាតភ្លើងនៅតំបន់ទេសភាពនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជានិងចាប់រៀបចំអាហារដា្ឋនត្មាតចល័តចំនួន១២ខែ ដោយគឺចាប់ខែមិថុនានេះតទៅ ការចុះមកសាកសពសត្វរបស់សត្វត្មាតដែលផ្តល់អោយក្នុងអាហារដ្ឋានត្មាតដែលអាចកំណត់ចំនួនអប្បរមា និងទីតាំងដែលសត្វភ្លើងកំពុងមានវត្តមាន៕