លោកតារ៉ូ អាសូ នាយករដ្ឋមន្រ្តីប្រជានិយម និងជាតិនិយមរបស់ជប៉ុន

លោកតារ៉ូ អាសូ កើតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៤០។ លោកគឺជានាយករដ្ឋមន្រ្តីទី៥៩ របស់​ជប៉ុន។ លោកគឺជាប្រមុខនៃគណរដ្ឋមន្រ្តីជប៉ុនពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៨ ដល់ថ្ងៃទី១៦ ខែ​ក​​ញ្ញា ឆ្នាំ២០០៩។

លោកតារ៉ូ អាសូ គឺជាប្រធានទី២៤ នៃបក្សប្រជាធិបតេយ្យសេរី (PLD) ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៨ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០៩។ លោកតារ៉ូ អាសូ បានជាប់ឆ្នោតជា​សភា​តំណាង​រាស្រ្ត សភាជាន់ទាបជប៉ុន សភាឌីយ៉ែត ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៧៩ សម្រាប់​មណ្ឌល​​បោះឆ្នោត អតីតស្រុកទី២ នៃខេត្តហ្វ៊ូគូអូកា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៣ និង​លើក​ទី២​លោកតារ៉ូ អាសូ ជាប់ជាតំណាងរាស្រ្ត ខេត្ត ហ្វ៊ូគូអូកា ចាប់តាំងពីឆ្នាំ១៩៩៦។

លោកតារ៉ូ អាសូ ក្លាយជារដ្ឋមន្រ្តីជប៉ុនជាច្រើនដង។ ជាពិសេស លោកគឺជារដ្ឋមន្រ្តីកិច្ចការ​ផ្ទៃ​ក្នុង និងទូរគមនាគមន៍ នៅក្នុងរដ្ឋាភិបាលបីលើករបស់លោក ជូនីជីរ៉ូ កូអ៊ីហ្ស៊ូមី ពីថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០០៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៥។ លោកតារ៉ូ អាសូ គឺជារដ្ឋមន្រ្តីកិច្ចការ​បរទេសរបស់គណរដ្ឋមន្រ្តីរបស់លោកកូអ៊ីហ្ស៊ូមី និងគណរដ្ឋមន្រ្តីរបស់លោក​ស្ហ៊ីនហ្ស៉ូ អាបេ ពី​ថ្ងៃ​​ទី៣១ ខែតុលា ឆ្នាំ២០០៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៧។

លោកតារ៉ូ អាសូ គឺជាវរជនដ៏មានសារសំខាន់នៃគណបក្ស PLD ចាប់តាំងពីដើមឆ្នាំ២០០០។ លោកជាប្រមុខនៃក្រុមរបស់លោកផ្ទាល់ ដែលលោកបង្កើតឡើងនៅឆ្នាំ២០០៦។ ក្រុមរបស់ លោក​គឺជាក្រុមមួយក្នុងចំណោមក្រុមតូចៗ របស់គណបក្ស។ ក្រុមនេះប្រមូលផ្តុំជាពិសេស សមាជិក​បក្សសម្រាប់ការកែទម្រង់ផ្ទៃក្នុងនៃចលនាមួយ ដើម្បីធ្វើឲ្យដំណើរការនៃការ សម្រេច​ចិត្ត​ដែលមិនសូវពឹងផ្អែកលើល្បែងឥទ្ធិពលរវាងក្រុមធំៗ ក្នុងបក្ស។ លោកតារ៉ូ អាសូ ត្រូវ បាន​គេ​ស្គាល់តាមរយៈការប្រកាន់យកជំហរប្រជាជននិយម និងជាតិនិយម។ ជាយូរមក ហើយ​លោក​មានកិត្តិសព្ទ ជាជនទី២ អមតៈ។ លោកក៏ជាសាខានៃចលនានៃកំណែទម្រង់​ទស្សន​វិស័យ Nippon Kaigi ដែលអនុគ្រោះដល់ការវិលត្រឡប់មកវិញនៃរបបយោធារបស់ជប៉ុន និង​ការ​បោះបង់ចោលលទ្ធិសន្តិភាពនិយមបន្ទាប់ពីសង្រ្គាម។

បន្ទាប់ពីការជាប់ឆ្នោតជានាយករដ្ឋមន្រ្តី ដូចការសន្យានៅអំឡុងយុទ្ធនាការបោះឆ្នោតរបស់ លោក ការប្រកាសដំបូងរបស់លោកតារ៉ូ អាសូ ក្នុងនាមជានាយករដ្ឋមន្រ្តី គឺការប្រកាសបន្ធូរ ពន្ធដារ​យ៉ាងរហ័ស។

រដ្ឋាភិបាលរបស់លោកតារ៉ូ អាសូ បានប្រកាសអំពីលទ្ធភាព​នៃការចាកបញ្ចូលមូលធន សាធារណៈ​នៅក្នុងធនាគារតំបន់ដែលធានាសារសំខាន់នៃការផ្តល់ហិរញ្ញប្បទានដល់ សហគ្រាស​ជប៉ុន ធុនតូច និងមធ្យម។

រដ្ឋាភិបាលរបស់លោកតារ៉ូ អាសូ មានផែនការជំរុញសំទុះសេដ្ឋកិច្ចជាមួយទំហំទឹកប្រាក់ ២០៧​ពាន់លានអឺរូ ដែលជាដំបូងផ្តល់ថាមភាពដល់ការប្រើប្រាស់ តាមរយៈការលើកទឹកចិត្ត ខាង​ពន្ធដារ ជំនួយដោយផ្ទាល់សម្រាប់គ្រួសារ តម្លើង និងបង្កើតហិរញ្ញប្បទានថ្មី សម្រាប់​គ្រួសារ និងចាស់ជរា ដាក់ដំណើរការនូវកម្ចីដែលធ្វើឲ្យល្អប្រសើរឡើង លើកទឹកចិត្តការប្រើ​ប្រាស់ និងជួយសហគ្រាសតូច និង​មធ្យមដែលផ្តល់ការងារ ៧០% នៅជប៉ុន។

នៅក្នុងអណត្តិ លោកតារ៉ូ អាសូ នាយករដ្ឋមន្រ្តីជប៉ុន លោកវេន ជៀបាវ នាយករដ្ឋមន្រ្តីចិន និងប្រធានាធិបតី កូរ៉េខាងត្បូង លោកលី ម្ញុងបាក បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម​ដើម្បី​ទទួល​ស្គាល់អំពីភាពចាំបាច់នៃការពង្រឹងកិច្ចសហប្រតិ​បត្តិការរវាប្រទេសទាំងបី នៅលើ​ផែន​ការ ពាណិជ្ជកម្ម​ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយ ដើម្បីប្រឈមមុខរួមគ្នាប្រឆាំង នឹង វិបត្តិពិភពលោក ព្រមទាំងអាចស្វែងរក​ដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះច្រើន ដងតាម ព្រំដែន ដែលប្រឈមមុខដាក់គ្នា​រវាងជប៉ុន និងសាធារណរដ្ឋប្រជាមានិតចិនលើកោះ សេនកាគូ ដែលចិនហៅថា ដៃយូ។ ប្រជុំកោះ​នេះត្រូវបានគ្រប់គ្រងដោយជប៉ុន ប៉ុន្តែទាំងចិន ប្រជាមានិត និងសាធារណរដ្ឋចិន ក៏ទាមទារ​ផងដែរ។

 

 

 

 

Daily Program

Livesteam thumbnail