លោកចាវ៉ាហាកឡាល់ ណេរុ អ្នកស្ថាបនាប្រទេសឥណ្ឌា

លោកចាវ៉ាហាកឡាល់ ណេរុ កើតនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ១៨៨៩ នៅទីក្រុងប្រាយ៉ាហ្គ្រ៉េ និង ទទួលមរណភាពនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៦៤ នៅទីក្រុងញូ ដេលលី។ លោកគឺជារដ្ឋ បុរសឥណ្ឌា។ លោកណេរុ គឺជាបុគ្គលនិមិត្ត​រូបឈានមុខម្នាក់​នៃការប្រយុទ្ធដើម្បី ឯករាជ្យភាព ឥណ្ឌា និងតំណាងឲ្យគណបក្សខនហ្គ្រេស ជាតិឥណ្ឌា។ លោកណេរុ បានក្លាយជានាយក​រដ្ឋ​មន្រ្តី​ឥណ្ឌាពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៨៤៧ រហូតដល់​ថ្ងៃ​ដែលលោកទទួលមរណភាព។

លោកចាវ៉ាហាកឡាល់ ណេរុ កើតក្នុងគ្រួសារគ្រួសារព្រាហ្មហិណ្ឌូ និង​មានប្រភពដើមពីតំបន់ កាស្មៀ។ លោកគឺជាកូនប្រុសរបស់លោកម៉ូទីឡាល់ ណេរុ ដែលជាមេដឹកនាំម្នាក់ដ៏សំខាន់​នៃ គណបក្សខនហ្គ្រេស។ លោកណេរុ បានទទួលការសិក្សា​នៅលោកខាងលិច និងនៅចក្រភព អង់គ្លេស នៅសាលា ហារ៉ូ និងនៅសកលវិទ្យាល័យទ្រីនីធី ឬសកលវិទ្យាល័យ ខេមប្រ៊ីច។   

នៅឆ្នាំ១៩១២ លោកណេរុ បានក្លាយជាមេធាវី។ លោកបានចុះឈ្មោះត្រឡប់មកកាន់ឥណ្ឌា ចូល​គណបក្សខនហ្គ្រេស និងចូលរួម​ប្រយុទ្ធដើម្បីឯករាជ្យភាពឥណ្ឌា។ នៅឆ្នាំ១៩១៦ លោក​បាន​ស្គាល់លោក ម៉ូហានដាស ការ៉ាមចាន់ ហ៉្គង់ធី និង​ក្លាយជាសហការីម្នាក់របស់លោក ដែល​ជិតស្និទ្ធ​បំផុត។ ប៉ុន្តែការមិនស្រុះស្រួលគ្នាដ៏ជ្រាលជ្រៅ បានបែងចែកបុគ្គលទាំងពីរ។ លោក​ហ្គ៉ង់ធីស្ថិតនៅ​ប្រកាន់ប្រពៃណីជាងជាមួយនឹងឆន្ទៈដើម្បីឲ្យ​មានស្វ័យភាពសម្រាប់​ប្រជាជន​ឥណ្ឌា។ លោកណេរុ ជាមជ្ឈកៈជន និងមិនជឿលើសាសនាណាមួយដាច់ ស្រមៃចង់បាន​ការ​កំណែ​ទម្រង់ដ៏ជ្រាល​ជ្រៅ និងធ្វើសមាហរណកម្មឥណ្ឌាទៅក្នុងប្រជាជាតិនានា ដែលក្តីប្រាថ្នា​របស់​​លោក គឺធ្វើ​សមាហរណកម្មឥណ្ឌា​តាមគំរូឧស្សាហកម្ម និងមូលធននិយមអង់គ្លេស និង​ដើរ​ផ្លូវកណ្តាល​សម្រាប់ទ្រឹស្តីសង្គមនិយម។

នៅពេលតស៊ូដើម្បីឯករាជ្យជាច្រើនដង លោកណេរុត្រូវបានចាប់ឃុំ​ឃាំងដោយអង់គ្លេស នៅ​រវាង​ឆ្នាំ១៩២០ និង​១៩៤៥ លោកបានចំណាយពេលរហូតដល់ ១០ឆ្នាំ នៅក្នុងគុក។ ប៉ុន្តែ​លោក​គាំទ្រ​កិច្ចខិត​ខំ​ខាងសង្រ្គាមរបស់ក្រុមសម្ព័ន្ធមិត្ត​នៅអំឡុងសង្រ្គាមលោក ដោយប្តូរនឹង​ការសន្យានូវឯករាជ្យ​សម្រាប់​ឥណ្ឌានៅពេលចប់សង្រ្គាម។

លោកណេរុ គឺជាប្រមុខរដ្ឋាភិបាល​ស្តីទី​ដែលទទួលបន្ទុករៀបចំឯករាជ្យនៅឆ្នាំ១៩៤៦។ ក៏​ដូច​ជា​​លោក​ហ្គ៉ងធី លោកមិនអាចបញ្ចៀសជម្លោះជាមួយ​អនាគតប៉ាគីស្ថាន​នៅឆ្នាំ១៩៤៧ បាន​ទេ។

ក្នុងអំឡុងរយៈពេល ១៧ឆ្នាំ នៃអណត្តិរបស់ខ្លួន គណបក្សខនហ្គ្រេស បានឈ្នះឆ្នោត​ភ្លូកទឹក​ភ្លូកដី​នូវការបោះឆ្នោត ៣ដង បន្តបន្ទាប់គ្នា។ លោកណេរុ បានធ្វើជាអធិបតីភាពនៃការអនុម័ត​រដ្ឋ​ធម្មនុញ្ញឥណ្ឌា។ លោកណេរុ បានដាក់ចេញនូវកំណែទម្រង់ឧស្សាហកម្មដ៏ទូលំទូលាយ ប្រកាន់​នយោបាយកសិកម្មតាមសង្គមនិយម និងចូលរួមក្នុងការបង្កើតចលនាមិនចូលបក្ស​សម្ព័ន្ធ។ លោកមានឈ្មោះល្បីល្បាញ​ដែលជា​ប្រភពនៃការបង្កើតរដ្ឋឥណ្ឌាទំនើប និងផ្តាច់​ចេញ​ពី​សាសនា។ គឺនៅឆ្នាំ ១៩៥៦ ដែលលោកណេរុ បានបង្កើតឲ្យឥណ្ឌាមានបដិវត្តបៃតង់ ដែលសង្រ្គោះ​ប្រទេស​ឥណ្ឌាពីគ្រោះទុរភិក្ស ក្នុងនោះមានការ​លើក​​ទឹកចិត្ត​ឲ្យ​ធ្វើ​កសិកម្ម​នៅ​មូលដ្ឋានផ្ទាល់។

លោកណេរុ បានសរសើរស្ញប់ស្ញែងយ៉ាងខ្លាំង សម្រាប់​ប្រព័ន្ធផែនការសេដ្ឋកិច្ចប្រាំឆ្នាំ របស់​សហភាព​សូវៀត និងព្យាយាមដាក់ឥណ្ឌា​នៅក្នុង​ការរៀបចំស្រដៀងគ្នា។ ក្តីប្រាថ្នារបស់លោក​គឺ​នាំ​មក​ឲ្យ​ឥណ្ឌា​នូវ​គុណសម្បត្តិទាំងពីប្រព័ន្ធ​សង្គមនិយម និងមូលធននិយម ដោយបង្កើត​ប្រព័ន្ធ​សង្គមនិយម​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែរឿងនេះ បានបង្កើតនូវរដ្ឋបាលមួយដ៏ស្មុគស្មាញ យឺតយ៉ាវ និងមានអំពើពុករលួយយ៉ាង​ខ្លាំង។​ ភាពជាប់គាំងខាង​សេដ្ឋកិច្ច បានក្លាយជា​មូលហេតុ​មួយ​នៃការបរាជ័យរបស់គណបក្សខនហ្គ្រេស និងការឡើង​មក​កាន់អំណាច​របស់​គណបក្សហិណ្ឌ​ជាតិនិយម។

 

Daily Program

Livesteam thumbnail