លោកខុនរ៉ាត អេដឺណូអើ អ្នកស្ថាបនាអាឡឺម៉ង់ក្រោយសង្រ្គាមលោកលើកទី២
លោកខុនរ៉ាត អេដឺណូអើ កើតនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៨៧៦ នៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ងខាងលិច។ លោកខុនរ៉ាត អេដឺណូអើ ទទួលមរណភាពនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៦៧ នៅនិវេសដ្ឋានរូនដូហ្វ សង្កាត់បាដហូនណេហ្វ ជិតរដ្ឋធានីប៊ន។
អ្នកប្រឆាំងណាហ្ស៊ីស បន្ទាប់ពីពួកគេឡើងកាន់អំណាច លោកខុនរ៉ាត អេដឺណូអើ ក៏ជាសមាជិកនៃគណបក្សសហហភាពគ្រីស្ទានប្រជាធិបតេយ្យផងដែរ។ លោកគឺជាអធិការបតីដំបូងនៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ងពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៦៣។
ជាប្រមុខរដ្ឋាភិបាល លោកខុនរ៉ាត អេដឺណូអើ គឺជាអ្នកដឹកនាំការកែតម្រូវធ្វើឲ្យប្រសើរឡើង និងការតម្រង់ទិសអាឡឺម៉ង់ឆ្ពោះទៅកាន់នយោបាយខិតជិតអង្គការអាត្លង់ទិកខាងជើង និងអឺរ៉ុប។
ដោយរួមជាមួយលោកឧត្តមសេនីយ៍ ដឺហ្គោ បារាំង លោកខុនរ៉ាត អេដឺណូអើ គឺជាមនុស្សម្នាក់លើកកម្ពស់ការផ្សះផ្សាររវាងបារាំង និងអាឡឺម៉ង។ លោកក៏ត្រូវបានគេចាត់ទុកជាជាបិតាស្ថាបនិកនៃសហភាពអឺរ៉ុបផងដែរ។
បន្ទាប់ពីសង្រ្គាមលោកលើកទី២ រដ្ឋបាលយោធាអាម៉េរិក បានផ្តល់ទំនុកចិត្តឲ្យលោកខុនរ៉ាត អេដឺណូអើ សម្រាប់មុខតំណែងថ្មី ជាអភិបាលទីក្រុងកូឡូញ។ លោកខុនរ៉ាត អេដឺណូអើ មានភាពសកម្មណាស់នៅក្នុងគណបក្ស សហភាពគ្រីស្ទានប្រជាធិបតេយ្យអាឡឺម៉ង់(CDU) ដែលទើបបង្កើតថ្មី ហើយលោកបានក្លាយជាប្រធានបក្សយ៉ាងរហ័ស។
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៨ ក្រុមប្រឹក្សាសភាដែលទទួលបន្ទុកតាក់តែងរដ្ឋធម្មនុញ្ញបានជ្រើសរើសលោកខុនរ៉ាត អេដឺណូអើ ឲ្យធ្វើជាប្រធាន។ លោកខុនរ៉ាត អេដឺណូអើ ក៏ត្រូវបានបោះឆ្នោតជាអធិការបតីអាឡឺម៉ង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៤៩។ នេះគឺជាមុខតំណែងដែលលោកខុនរ៉ាត អេដឺណូអើ កាន់កាប់រហូតដល់ឆ្នាំ១៩៦៣។ នៅឆ្នាំ១៩៥៣ ឆ្នាំ១៩៥៧ និងឆ្នាំ១៩៦១ លោកខុនរ៉ាត អេដឺណូអើ បានទទួលជ័យជម្នះ ៣ដង សម្រាប់ការបោះឆ្នោតនីតិបញ្ញត្តិជាមួយនិងសម្ព័ន្ធ គណបក្ស CDU និងគណបក្ស CSU (គណបក្សសហភាពគ្រីស្ទានសង្គមបាវីយែរ) ។
លោកខុនរ៉ាត អេដឺណូអើ គូសវាសនយោបាយ យុគសម័យរបស់លោកដល់ចំណុចដែលគេហៅថាយុគសម័យ អេដឺណូអើ។ សកម្មភាពរបស់លោកនាំមកជាសំខាន់លើការស្តារឡើងវិញនូវអធិបតេយ្យភាពអាឡឺម៉ង និងការស្តារទំនុកចិត្តរបស់សម្ព័ន្ធមិត្តចំពោះអតីតសត្រូវ តាមរយៈការបញ្ចូលសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់មកក្នុងប្លុកលោកខាងលិច។ លោកខុនរ៉ាត អេដឺណូអើ ធ្លាប់បានពិចារណារឿងនេះថា ចាំបាច់ គឺមានតែអាឡឺម៉ងមួយដែលខ្លាំងទេ ដែលអាចប្រឈមមុខនឹងសហភាពសូវៀត ដែលនាំដល់ការរួបរួមគ្នាអាឡឺម៉ងទាំងពីរនៅទីបញ្ចប់។
អាឡឺម៉ងខាងលិច (RFA) គឺជាសមាជិកស្ថាបនិកនៃ CECA (សហគមន៍អឺរ៉ុបនៃធ្យូងថ្ម និងដែកថែប) នៅឆ្នាំ១៨៥១ និងបន្ទាប់មក CEE (សហគមន៍សេដ្ឋកិច្ចអឺរ៉ុប) នៅឆ្នាំ១៩៥៧ នៅអំឡុងការចុះហត្ថលេខាលើសន្ធិសញ្ញា ទីក្រុងរ៉ូម។ អាឡឺម៉ងខាងលិច ចូលក្រុមប្រឹក្សាអឺរ៉ុប នៅឆ្នាំ១៩៥១ និងអង្គការណាតូនៅឆ្នាំ១៩៥៥។
ចាប់តាំងពីឆ្នាំ១៩៤៩ លោកខុនរ៉ាត អេដឺណូអើ ដាក់អាឡឺម៉ងខាងលិចសម្រាប់ការត្រៀមខ្លួនក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិក្នុងក្របខណ្ឌអឺរ៉ុប (CED)។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងនៅអំឡុងសង្រ្គាមកូរ៉េ និងការពិភាក្សាអន្តរជាតិដែលវាត្រូវបានបង្កើតឡើង។ CED កើតនៅឆ្នាំ១៩៥២ មុននឹងវាត្រូវបានបោះបង់ចោលនៅឆ្នាំ១៩៥៤។ លោកខុនរ៉ាត អេដឺណូអើ បានសុំការដោះដូរជាមួយនឹងអធិបតេយ្យភាពរបស់សាធារណរដ្ឋសហព័ន្ធអាឡឺម៉ង (តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស)។