តើនរណាជា ស្ហ៊ីហ្គឺរូ អ៊ីស្ហ៊ីបា ប្រមុខថ្មីនៃគណបក្សកាន់អំណាច និងជានាយក រដ្ឋមន្រ្តី ជប៉ុន?

លោកស្ហ៊ីហ្គឺរូ អ៊ីស្ហ៊ីបា ត្រូវបានបោះឆ្នោតជាប់ជាប្រមុខនៃគណបក្សសេរីភាពប្រជាធិបតេយ្យ (PLD) ដែលជាគណបក្សកាន់អំណាចនៅជប៉ុន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់​ពី​ការ​ប៉ុងប៉ងបរាជ័យបួនដង អ្នកយុទ្ធសាស្រ្តដ៏អាថ៌កំបាំង បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុន​នៅ​ថ្ងៃ​ទី១ ខែតុលា ឆ្នាំ២០២៤។

ការតស៊ូរបស់លោកស្ហ៊ីហ្គឺរូ អ៊ីស្ហ៊ីបា ចុងក្រោយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អាចឲ្យបុគ្គល​អាថ៌កំបាំង ប៉ុន្តែមានឥទ្ធិពលលើ​ឆាកនយោបាយជប៉ុនអាចកាន់តំណែងជាប្រមុខបក្ស​សេរីភាព​​ប្រជាធិបតេយ្យ (PLD) ដើម្បីបន្តពីលោកនាយករដ្ឋមន្រ្តី ហ្វ៊ូមីញ៉ូ គីស្ហ៊ីដា។

អាយុ ៦៧ឆ្នាំ លោកអ៊ីស្ហ៊ីបា ដែលត្រូវបានគេស្គាល់​សម្រាប់ភាពថ្នឹកនៅលើនយោបាយ​នៃ​សន្តិសុខ និងការពារជាតិ លោកមានវត្តមានលើកទី៥ សម្រាប់ការប្រឡងប្រជែងដើម្បី​ក្លាយ​ជា​ប្រមុខនៃគណបក្សកាន់អំណាច។

នៅកម្រិតអន្តរជាតិ លោកស្ហ៊ីហ្គឺរូ អ៊ីស្ហ៊ីបា អំពាវនាវឲ្យមានការបង្កើតរបៀប​ដូចអង្គការ​ណាតូ​នៅអាស៊ី។ នេះនឹងអាចធ្វើឲ្យចិនខឹងសម្បារ ប៉ុន្តែលោកនៅតែប្រុងប្រយ័ត្ន​សម្រាប់​សំដី​នេះ​ចំពោះ​ទីក្រុងប៉េកាំង។ លោកអ៊ីស្ហ៊ីបា ដែលនឹង​ដឹកនាំប្រទេសសេដ្ឋកិច្ចទី៤ នៅលើពិភពលោក គ្រាន់តែគាំទ្រថា ទាហានជប៉ុនគួរតែស្ថិតនៅ​ក្នុងវិធានការដើម្បីប្រតិកម្មឲ្យកាន់តែខ្លាំងក្លា នៅ​ក្នុង​ករណី​មានការរំលោភលើដែន​អាកាស​ ឬដែនទឹករបស់ខ្លួន។ លោកបានថ្លែងថា ៖ “សព្វថ្ងៃ វិធាន​ការប្រកាន់យក​ដើម្បីព្រមានគឺជាជម្រើសតែមួយ ហើយប្រទេសចិនដឹង​ច្បាស់ណាស់​អំពី​រឿង​នេះ”។

សម្រាប់នយោបាយក្នុងប្រទេស អ្នកដែលត្រូវបានគេចាត់ទុកជាយូរ​ថាជាបុគ្គលទី២ និយាយ​ថា​ លោក​ប្រាថ្នាប្រឈមមុខដោះស្រាយបញ្ហាលំបាក​របស់សង្គម មានដូចជា កំណែទម្រង់​សេដ្ឋកិច្ច កសិកម្ម និងបញ្ហាសន្តិសុខជាតិ។

លោកយូ អ៊ូជីយ៉ាម៉ា សាស្រ្តាចារ្យនយោបាយនៅសកលវិទ្យាល័យតូក្យូ បានបញ្ជាក់ថា ជា​យូរ​មក​ហើយ លោកស្ហ៊ីហ្គឺរូ អ៊ីស្ហ៊ីបា ​បែរខ្នងដាក់ទំងន់ដ៏ធ្ងន់​របស់គណបក្ស​ ជាឧទាហរណ៍ ដោយ​រិះ​គន់បើកចំហទៅលើ​នយោបាយនៃគណបក្ស PLD នៅក្រោមការដឹកនាំរបស់លោកស្ហ៊ីនហ្ស៉ អាបេ”។ លោកអ៊ូជីយ៉ាម៉ា បន្ថែមថា ប៉ុន្តែថ្មីៗនេះ លោកអ៊ីស្ហ៊ីបា ​បញ្ជេញមតិនៅលើសារ​សំខាន់​ចាំបាច់​​សម្រាប់​​​គណបក្សកាន់អំណាចក្នុងការបើកទំព័រថ្មី​ពាក់ព័ន្ធនឹងរឿងអាស្រូវនៅ​ក្នុង​​កិច្ចការ​នយោបាយ និងហិរញ្ញវត្ថុ។ នេះធ្វើឲ្យលោកទទួលបានការពេញចិត្តច្រើន។

នៅអំឡុងយុទ្ធនាការដើម្បីក្លាយជាប្រមុខ PLD លោកស្ហ៊ីហ្គឺរូ អ៊ីស្ហ៊ីបា បានថ្លែងថា ៖ “ការងារ​ប្រចាំជីវិតរបស់លោក គឺសន្តិសុខ ការបង្ការមហន្តរាយ និងការធ្វើឲ្យតំបន់ជនបទ​រស់ឡើង​វិញ”។ ដូច្នេះ លោកអ៊ីស្ហ៊ីបា ផ្តល់យោបល់ឲ្យមានការបង្កើតទីភ្នាក់ងាររដ្ឋាភិបាល​ទទួល​បន្ទុក​ការ​​បង្ការ​គ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសនេះ មានពាក់ព័ន្ធនឹងគ្រោះរញ្ជួយដី ហើយ​ជា​​ញឹកញាប់ គ្រោះពីការវាយប្រហារដោយខ្យល់ព្យុះទីហ្វុង និងភ្លៀងលាយខ្យល់កួច។

មានប្រភពពីតំបន់ជនបទ តូតតូរី ដែលជាខេត្តដែលមានប្រជាជនតិចបំផុតនៅជប៉ុន លោក​ស្ហ៊ីហ្គឺរូ អ៊ីស្ហ៊ីបា យល់ថា វាជាកន្លែងដែលមានសារសំខាន់ក្នុងការធ្វើឲ្យជនបទជប៉ុនមាន​ថាមភាព​ឡើងវិញ។ លោកស្ហ៊ីហ្គឺរូ អ៊ីស្ហ៊ីបា ចង់បង្កើនអត្រាកំណើតដ៏ទន់ខ្សោយរបស់ជប៉ុន ដោយ​ប្រកាន់យកនូវវិធានការដូចជាបន្ថយម៉ោងធ្វើការដ៏វែងរបស់ជប៉ុន និងការពង្រឹងជំនួយ​សម្រាប់​ឪពុកម្តាយជាដើម។

ក្នុងអំឡុងកិច្ចសន្ទនាតាមទូរទស្សន៍ លោកអ៊ីស្ហ៊ីបា បានថ្លែងថា ៖ “ប្រជាជនជប៉ុននឹងថយចុះ​យ៉ាង​ខ្លាំងក្លា។ ប្រសិនបើយើងមិនប្រកាន់យកនូវវិធានការដាច់ខាត សេដ្ឋកិច្ចនឹងមិនអភិវឌ្ឍ​ទេ។ លោកមិនចង់ឲ្យ ជំនាន់អនាគត​ប្រឈមមុខសាជាថ្មី​នៃបទពិសោធន៍នៃការបរាជ័យ និង​ឧបសគ្គដូចសព្វថ្ងៃទេ។

 

Daily Program

Livesteam thumbnail