WE Light Up Talk ជាកម្មវិធីមួយដើម្បីផ្ដល់កន្លែងសុវត្ថិភាពដល់យុវជន
យុវជនដើម្បីយុជន កាលពីពេលថ្មីៗនេះ នឹងរៀបចំកម្មវិធី WE Light Up Talk ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ» ក្នុងគោលបំណងផ្ដល់ នូវកន្លែងសុវត្ថិភាពដល់យុវជន ជាពិសេស ក្រុម យុវជនដែលមានពិការភាព អ្នកដែលមកពីសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា និងយុវជនដែលជា ជនជាតិដើមភាគតិច ដើម្បីចែករំលែក អំពីដំណើរជីវិតរបស់ពួកគាត់ឱ្យបានដឹង និងស្តាប់ឮជាសាធារណៈ។ វេទិកានេះ នឹងប្រព្រឹត្តទៅនៅអគារ The Kampus ចាប់ពីម៉ោង១២រសៀល ដល់ម៉ោង៥ល្ងាច។
កម្មវិធី WE Light Up Talk គឺជាវេទិកាចែករំលែកបទពិសោធន៍ចម្រុះ និងការផ្សាភ្ជាប់បណ្តាញ យុវជនដែលបានរៀបចំឡើង ក្នុងគោលបំណងផ្ដល់នូវកន្លែងសុវត្ថិភាពដល់យុវជន ជាពិសេស ក្រុម យុវជនដែលមានពិការភាព អ្នកដែលមកពីសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា និងយុវជនដែលជា ជនជាតិដើមភាគតិច ដើម្បីចែករំលែកអំពីដំណើរជីវិតរបស់ពួកគាត់ឱ្យបានដឹង និងស្តាប់ឮជាសាធារណៈ។
ក្នុងកម្មវិធី WE LightUp Talk នឹងមានវត្តមានរបស់វាគ្មិនកិត្តិយសចំនួន ០៤រូប ដែលជាអ្នកតំណាងសហគមន៍ជនជាតិដើមភាគតិច អ្នកស្រលាញ់ភេទដូចគ្នា ជនមានពិការភាព និងយុវជនទូទៅ ដែលពួកគេនឹងឡើងមកធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់ការយល់ដឹង ផ្ដល់លទ្ធភាពដល់ យុវជនក្នុងការបង្ហាញភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ពួកគេនៅក្នុងសង្គម៕