យុវជន១៥០នាក់សម្អាតឧទ្យានសហស្សវត្សរ៍

យុវជនចំនួន ១៥០នាក់ មកពីស្ថាប័នផ្សេងៗគ្នា កាលពីពេលថ្មីៗនេះ បានធ្វើពលកម្មសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដើម្បីខួបលើកទី ៦៨ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា និង ដើម្បីអបអរខួប២៤ឆ្នាំនៃឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា។ ជាពិសេសសកម្មភាពនេះ បានបញ្ជាក់ពីការចូលរួមរបស់យុវជនកាកបាទក្រហមកម្ពុជា ដូចទិសស្លោកបានលើកឡើងថា «សកម្មនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» ផងដែរ។

ដើម្បីអបអរសាទរខួបលើកទី៦៨ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២២ និង ដើម្បីអបអរខួប២៤ឆ្នាំនៃឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានដឹកនាំយុវជនកាសបាទក្រហមកម្ពុជាចំនួន ១៥០នាក់ ធ្វើពលកម្មសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដោយក្រីមែកឈើ បោសស្លឹកឈើងាប់ ជម្រះស្មៅធ្វើជាផ្លូវការពារភ្លើងឆេះដែលអាចរាលដាលដល់ដើមឈើក្នុងឧទ្យានសហស្សវត្សរ៍ជាជថាហេតុ។

ជាមួយគ្នានេះដែរមន្ត្រីដែលមកពីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត គឺជាមន្ត្រីជំនាញ ពួកគេបានធ្វើការក្រីតាក់តែង កាប់មែកឈើដែលចាស់ៗចោល ដើម្បីឱ្យដើមរបស់វាអាចលូតលាស់បានល្អ និងកាប់កូនឈើតូចៗគ្មានប្រយោជន៍ចោលផងដែរ។

ឧទ្យានសហស្សវត្សរ៍កាកបាទកស្រហមកម្ពុជា ដែលស្ថិតលើទឹកដីខេត្តសៀមរាបនេះ ជាមរតកដ៏របស់កាកបាទក្រហមកម្ពុជា ហើយមានអាយុកាលជិត២៤ឆ្នាំហើយ ដែលបានដាំដុះឡើងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ក្រោមព្រះរាជាធបតីភាពខ្ពងខ្ពង់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា មានទំហំជាង ៦ហិចតា និងមានដើមឈើចំនួន ២,៤៦០ដើម។ ឧទ្យានសហស្សវត្សរ៍នេះ ជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការការពារបរិស្ថានតំបន់អង្គរផងដែរ៕

Daily Program

Livesteam thumbnail