នៅក្នុងពិធីបើកមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី ២១ ខែកក្កដា កាឌីណាល់ Filipe Neri Ferrão បានអំពាវនាវឲ្យព្រះសហគមន៍នៅអាស៊ីធ្វើដំណើររួមគ្នា ឱ្យហួសពីការពិភាក្សា ហើយប្រែក្លាយវាឱ្យទៅជាការពិតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃតាមព្រះសហគមន៍មូលដ្ឋានតាមភូមិភាគព្រះសហគមន៍កាតូលិក និងតាមគ្រួសារនីមួយៗ។