បាទជម្រាបសួរ បងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះជាបុណ្យព្រះនាងម៉ារីតាមមាលា ឬតាមផ្គាំ។ បាទ បងប្អូនដឹងហើយនៅក្នុងព្រឹត្តិការណ៍ថ្ងៃនេះជាព្រឹត្តិការណ៍សំខាន់មែនទែន ដែលធ្វើឲ្យខែនេះជាខែនៃផ្គាំ ឬខែនៃការអធិដ្ឋានមាលាជាចំនុចសំខាន់មួយរបស់ព្រះនាងម៉ារីក្នុងការជួយជំរុញជីវិតយើង ព្រោះព្រះនាងជាគំរូសម្រាប់អស់អ្នកដែលបំរើព្រះជាម្ចាស់ មិនថាតាមផ្លូវកាយ ឬក៏តាមផ្លូវវិញ្ញាណ។