សម្តេចប៉ាបឡេអូជំរុញឲ្យព្រះសហគមន៍អាហ្រ្វិកដោះស្រាយបញ្ហាគ្រោះអត់ឃ្លាន
នាថ្ងៃទីប្រាំនៃដំណើរទស្សនៈកិច្ចនៅអាហ្វ្រិក សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា យើងទាំងអស់គ្នា ត្រូវតែជួយដោះស្រាយបញ្ហាអត់ឃ្លានទូទាំងពិភពលោក។ នេះបើតាមវ៉ាទីកង់ញូវ។
នាឱកាសនោះដឹកនាំពិធីថ្វាយអភិបូជាជូនគ្រីស្តបរិស័ទសរុប ១២ម៉ឺននាក់ នៅកាមេរូន សម្តេចប៉ាបឡេអូបានមានបន្ទូលប្រាប់ និស្សិតទេវវិទ្យាល័យនៅទីនោះ ឱ្យបណ្តុះភាពមិនស្ងប់ចិត្ត ដើម្បីដោះស្រាយបញ្ហាគ្រោះអត់ឃ្លាន។
មួយថ្ងៃបន្ទាប់ពីថ្កោលទោសអំពើពុករលួយ និងអំពាវនាវឱ្យមានសន្តិភាព សម្តេចប៉ាបឡអូបានចេញសារមួយទៀតអំពី បញ្ហាបន្ទាន់មួយគឺ ភាពអត់ឃ្លាន។
នៅក្នុងសុន្ទរកថាទៅកាន់គ្រីស្តបរិស័ទនា មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសនេះ សម្តេចប៉ាបឡេអូបានមានបន្ទូលថា ព្រះយេស៊ូលើកទឹកចិត្តយើងឱ្យនាំគ្នារិះគិតពីអ្នកដែលកំពុងតែអត់ឃ្លាន។
សម្តេចប៉ាបឡេអូបានលើកឡើថា ជាក់ស្តែងដូចជានៅកាមេរូន ស្ទើរតែ ៤០ ភាគរយនៃប្រជាជនកំពុង រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយកាកបាទក្រហមបាននិយាយកាលពីខែកុម្ភៈថា មនុស្ស ៣,៣ លាននាក់កំពុងរងទុក្ខដោយសារភាពអត់ឃ្លាន៕