អ្នកនាង ណាអូមី អូសាកា កើតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩៧ នៅសង្កាត់ជូអូ នៅ ទីក្រុង អូសាកា ប្រទេសជប៉ុន។ អ្នកនាងគឺជាអ្នកលេងកីឡាតេនីសជនជាតិជប៉ុន និងអាម៉េរិក ចាប់តាំងពីឆ្នាំ២០១២។ ម្តាយរបស់អ្នកនាងគឺជាជនជាតិជប៉ុន ហើយឪពុករបស់អ្នកនាង គឺជាជនជាតិហៃទី។ អ្នកនាងរស់នៅសហរដ្ឋអាម៉េរិក ចាប់តាំងពីអាយុ ៣ឆ្នាំ និងមានសញ្ជាតិជប៉ុនផងដែរ។ អ្នកនាងបានបោះបង់ចោលសញ្ជាតិអាម៉េរិកនៅខែតុលា ឆ្នាំ២០១៩ ដូចដែល ច្បាប់ជប៉ុនបានទាមទារ ដែលបដិសេធការមានសញ្ជាតិពីរ នៅក្រោយអាយុ ២២ឆ្នាំ។ អ្នកនាង ណាអូមី អូសាកា គឺជាអតីតនិស្សិតនៅសកលវិទ្យាល័យ ញូ យ៉ក ផងដែរ។