ណាអូមី អូសាកា កំពូលកីឡាការិនីតេនីស អាជីបលេខមួយនៅលើពិភពលោក
អ្នកនាង ណាអូមី អូសាកា កើតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩៧ នៅសង្កាត់ជូអូ នៅ ទីក្រុង អូសាកា ប្រទេសជប៉ុន។ អ្នកនាងគឺជាអ្នកលេងកីឡាតេនីសជនជាតិជប៉ុន និងអាម៉េរិក ចាប់តាំងពីឆ្នាំ២០១២។ ម្តាយរបស់អ្នកនាងគឺជាជនជាតិជប៉ុន ហើយឪពុករបស់អ្នកនាង គឺជាជនជាតិហៃទី។ អ្នកនាងរស់នៅសហរដ្ឋអាម៉េរិក ចាប់តាំងពីអាយុ ៣ឆ្នាំ និងមានសញ្ជាតិជប៉ុនផងដែរ។ អ្នកនាងបានបោះបង់ចោលសញ្ជាតិអាម៉េរិកនៅខែតុលា ឆ្នាំ២០១៩ ដូចដែល ច្បាប់ជប៉ុនបានទាមទារ ដែលបដិសេធការមានសញ្ជាតិពីរ នៅក្រោយអាយុ ២២ឆ្នាំ។ អ្នកនាង ណាអូមី អូសាកា គឺជាអតីតនិស្សិតនៅសកលវិទ្យាល័យ ញូ យ៉ក ផងដែរ។
ដូចបងស្រីច្បងរបស់អ្នកនាងដែរ ម៉ារី អូសាកា អ្នកនាង ណាអូមី អូសាកា បានយកឈ្មោះតាមម្តាយក្នុងហេតុផលជាទូទៅ នៅខណៈដែលគ្រួសារធ្លាប់រស់នៅជប៉ុន។ នៅអំឡុងឆ្នាំ២០០០ ដោយមានបញ្ហាខ្លាំងក្នុងទំនាក់ទំនងគ្រួសារជាមួយតាយាយ ឪពុកម្តាយរបស់ ណាអូមី បានចាកចេញពីជប៉ុន ជាមួយនឹងជាមួយនឹងកូនស្រីទាំងពីររបស់ពួកគាត់ ហើយបានមករស់នៅក្នុងទីក្រុងញូយ៉ក បន្ទាប់មកបានមករស់នៅទីក្រុង ហ្វ៉ត ឡូឌឺដាល់ រដ្ឋហ្វ៉្លរីដា សហរដ្ឋអាម៉េរិក។ ដោយយកគំរូតាម គ្រូបង្វឹកតេនីសដ៏ល្បីនៅសហរដ្ឋអាម៉េរិក លោករីឆាត វីលៀម ដែលជាឪពុក និងអ្នកបង្វឹក តារាតេនីស វើនុស និងសេរ៉ឺណា វីលៀម ឪពុករបស់ណាអូមី បានជំរុញឲ្យកូនស្រីរបស់លោកលេងកីឡាតេនីសដោយយកចិត្តទុកដាក់។
នៅហ្វ៉្លរីដា ដែលជាកន្លែងដែលអ្នកនាងណាអូមីបានស្នាក់នៅ អ្នកនាងណាអូមី បានអភិវឌ្ឍជំនាញ តេនីសរបស់អ្នកនាងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបណ្តុះបណ្តាលកីឡាតេនីស នៅទីក្រុង ហ្វ៉ត ឡូឌឺដាល់។
អ្នកនាងណាអូមី និងបងស្រី ទាំងពីរនាក់ បានក្លាយជាអ្នកលេងតេនីស អាជីប។ នៅក្នុងទសវត្សឆ្នាំ២០១០ យាយតារបស់ណាអូមី បានជុំជួបជុំឡើងវិញជាមួយកូនស្រី ហើយបានសម្តែងនូវមោទភាពរបស់ពួកគាត់ជាសាធារណៈ បន្ទាប់ពីជោគជ័យរបស់ចៅស្រីពួកគាត់នៅកម្មវិធីតេនីស Open Australie នៅខែមករា ឆ្នាំ២០១៩។
ដោយត្រូវបានចាត់ទុកជាកីឡាការីនីម្នាក់លេងបានយ៉ាងល្អនៅរដូវកាល ឆ្នាំ២០១៦ អ្នកនាងណាអូមី បានឈ្នះពានរង្វាន់តេនីស Indian Wells នៅឆ្នាំ២០១៨។ បន្ទាប់មក អ្នកនាងណាអូមី បានឈ្នះផ្ទួនៗគ្នា នៅពានរង្វាន់ US Open ឆ្នាំ២០១៨ និង Open Australie ឆ្នាំ២០១៩ នៅពេលដែលនាងទើបមានអាយុតែ ២១ឆ្នាំ។ អ្នកនាងបានកើនភាពល្បីល្បាញ និងឈានដល់ចំណាត់ថ្នាក់ទី១ បន្ទាប់ពីជ័យជម្នះនៃការប្រកួតនៅមេលប៊ន នៃចំណាត់ថ្នាក់ WTA ដែលជាតារាងចាត់ថ្នាក់កំពូលៗ នៃកីឡាករតេនីស។ អ្នកនាងណាអូមី គឺជាជនជាតិជប៉ុនដំបូង ដែលឈ្នះពានរង្វាន់តេនីសពិភពលោក Grand Chelem និងគ្រប់គ្រងចំណាត់ថ្នាក់កំពូលជាកីឡាកតេនីសនៅលើពិភពលោក។ បន្ទាប់មក អ្នកនាង ណាអូមី អូសាកា ឈ្នះពានរង្វាន់ US Open ជាលើកទី២ នៅឆ្នាំ២០២០ និង ពានរង្វាន់ Open Australie ជាលើកទី២ នៅឆ្នាំ២០២១។ ចាប់តាំងពីឆ្នាំ២០១៨ អ្នកនាងបានឈ្នះ ពានរង្វាន់ Grand Chelem បួនដង។
អ្នកនាងក៏បានបង្ហាញខ្លួន ដោយសារការប្រកាន់យកមុខតំណែង ជាអ្នកគាំទ្រចលនា Black Lives Matter ចលនាជីវិតជនជាតិស្បែកខ្មៅក៏មានតម្លៃ។ អ្នកនាងណាអូមី ក៏បានពាក់់ម៉ាស ដាក់ឈ្មោះជនជាតិស្បែកខ្មៅដែលត្រូវបានសម្លាប់ដោយប៉ូលីស នៅអំឡុងកម្មវិធីពានរង្វាន់ តេនីស US Open ឆ្នាំ២០២០។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ អ្នកនាងណាអូមី គឺជាអ្នកកាន់ភ្លើងគុបរត់ចុងក្រោយនៃកីឡាអូឡាំពិច និងដុតភ្លើងគុបនៅស្តាតអូឡាំពិចជាតិជប៉ុន នៅអំឡុងកម្មវិធីបើកកីឡាអូឡាំពិចរដូវក្តៅនៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។