អត្ថបទដំណឹងល្អនៅថ្ងៃនេះ យើងឃើញព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះពួកគណៈផារ៉ាស៊ីម្នាក់ឈ្មោះស៊ីម៉ូន ហើយមានស្ត្រីដែលមានកេរ្តិ៍ឈ្មោះមិនល្អមកជួប នឹងបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូ។ ព្រះយេស៊ូមានព្រះបន្ទូលថា គាត់លើកលែងទោសឲ្យស្ត្រីម្នាក់នោះ ព្រោះតែក្តីស្រឡាញ់ដែលគាត់មានចំពោះព្រះយេស៊ូ។ ដូច្នេះនរណាដែលស្រឡាញ់ព្រះយេស៊ូខ្លាំង អ្នកនោះទទួលការលើកលែងទោសហើយ ស្រ្តីម្នាក់នេះគាត់ដឹងថាព្រះយេស៊ូបានលើកលែងទោសឲ្យគាត់ សេចក្តីនោះគាត់ដឹងទុកជាមុនព្រោះគាត់ជឿលើធម៌មេត្តាករុណារបស់ព្រះយេស៊ូ។