សេវាកម្មផ្ទះបាយនាំស្ត្រីឥណ្ឌានៅរដ្ឋអូឌីសាម្នាក់ក្លាយជាអ្នកបម្រើសម្រាប់ព្រះសហគមន៍

ស្ត្រីកាតូលិកម្នាក់មកពីភាគខាងកើតនៃប្រទេសឥណ្ឌា ដែលដំបូងឡើយបានចាកចេញពីផ្ទះទៅធ្វើការនៅក្នុងផ្ទះបាយនៃលំនៅស្ថានមួយកន្លែង រហូតដល់បណ្តាលឲ្យស្រ្តីរូបនោះមានបំណិនហើយបានក្លាយជាអ្នកបម្រើព្រះសហគមន៍មួយ។

ដូនជី ចានឌ្រីកា ប្រាដាន (Chandrika Pradhan) ជាសមាជិកនៃក្រុមដូនជីអ្នកម្តាយកាមែលបានបញ្ចប់ជំនាញវិជ្ជាជីវៈចុងក្រោយ នៅថ្ងៃទី ២៥ខែឧសភា នៅរដ្ឋកេរ៉ាឡា ភាគខាងត្បូងប្រទេសឥណ្ឌា រួមជាមួយដូនជី ៥៦ នាក់ផ្សេងទៀត។

ដូនជី គឺជាកូនស្រីពៅក្នុងចំណោមបងប្អូនបីនាក់ នៅក្នុងភូមិកាតូលិកមួយនៅរដ្ឋអូឌីសា ហើយបន្ទាប់ពីបញ្ចប់ថ្នាក់ទី១០ ក្នុងឆ្នាំ២០១៣  ដូនជីបានធ្វើដំណើរជាមួយនារីវ័យក្មេងម្នាក់ទៀតដើម្បីមកធ្វើការនៅផ្ទះបាយនៅរដ្ឋកេរ៉ាឡា ហើយត្រូវបានត្រាស់ហៅឲ្យក្លាយជាដូនជី​នៅក្នុងក្រុមអ្នកម្តាយកាមែល។

ដូនជីបានរៀបរាប់ថា ដំបូងឡើយនៅក្នុងនាមជាកុមារី ដូនជី បានទទួលការលើកទឹកចិត្តពីបងស្រីនានានៅក្នុងអារ៉ាមកាមែល ហើយក៏ទទួលការបណ្តុះបណ្តាលផ្សេងៗរហូតដល់បានសច្ចាធ្វើជាដូនជីនៅក្នុងឆ្នាំ២០២៦នេះ។

លោកបូជាចារ្យ ម៉ាយឃើល បេហេរ៉ា (Michael Behera) បានមានប្រសាសន៍ថា ដំបូងឡើយដូនជីគឺដូចជាកុមារីឯទៀត ប៉ុន្តែនៅក្នុងអំឡុងពេលដូនជីបានស្ម័គ្រចិត្តជួយកិច្ចការចំអិនអាហារនានានៅក្នុង ក្រុមព្រះជាម្ចាស់បានត្រាស់ហៅដូនជីឱ្យលះបង់ជីវិតរបស់ដូនជីដើម្បីបម្រើប្រជារាស្រ្តរបស់ទ្រង់តាមរយៈជីវិតជាអ្នកបម្រើពួកគេ។

លោកបានបន្តទៀតថា នៅពេលនេះអ្វីដែលដូនជី ចានឌ្រីកា អាចធ្វើបានគឺមានកិច្ចការនិងបេសកម្មជាច្រើនដែលព្រះជាម្ចាស់បានប្រទានដល់ដូនជីដើម្បីបម្រើគ្រីស្តបរិស័ទ៕

Daily Program

Livesteam thumbnail