ពត៌មាន ២សប្ដាហ៍ដើមខែកញ្ញានេះ នគរបាលបង្ក្រាប ករណីក្មេងទំនើង បានជាង២០ករណី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ទូច សុខៈ បានឱ្យដឹងថា ក្នុងរយៈពេល២សប្ដាហ៍ដើមខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបង្ក្រាបករណីក្មេងទំនើងសរុបជាង២០ករណី ឃាត់ខ្លួនបានមនុស្សជាង៨០នាក់។
វិចារណកថា បើបំណុលកើន សង្គមចម្រើនឡើងជារឿងល្អ កុំឱ្យតែបំណុលកើន សង្គមជាតិមិនកម្រើក បំណុលសាធារណៈរបស់កម្ពុជានៅត្រីមាសទី២នៃឆ្នាំ២០២៤កើនឡើងដល់ចំនួន ១១,២៧ពាន់លានដុល្លារ ហើយបើធៀបនឹងរយៈពេល៣ខែត្រីមាសទី១ ឃើញថាមានការកើនឡើងប្រមាណជា ១,៦២ភាគរយ ប៉ុន្តែទោះបីជាយ៉ាងណាក៏យើងបានឃើញសមិទ្ធផលថ្មីៗជាច្រើនដែរ ។
ពត៌មាន អំពើហិង្សាសម្ព័ន្ធផ្ទុះឡើងនៅប៉ាពួញូហ្គីណេដោយសារបញ្ហារ៉ែខុសច្បាប់ មនុស្សចន្លោះពី ២០ ទៅ ៥០ នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាថ្មីមួយដែលបានកើតមានឡើងក្នុងចំណោមអ្នកជីករ៉ែខុសច្បាប់នៅក្នុងប្រទេសប៉ាពួញូហ្គីណេ។
ពត៌មាន អឺរ៉ុបក៏កំពុងតែប្រឈមមុខនឹងព្យុះដ៏កំណាច វ៉ាទីកង់ញូវបានរាយការណ៍ថា ចំនួនអ្នកស្លាប់នៅអឺរ៉ុបកណ្តាល និងខាងកើតបានកើនឡើងដល់ ១៤ នាក់កាលពីថ្ងៃចន្ទ ខណៈដែលព្យុះ បូរីស (Boris ) អមដោយទឹកភ្លៀងបានបង្កើតជា ទឹកជំនន់ជនលិចប្រទេស រូម៉ានី និងប៉ូឡូញ ធ្ងន់ធ្ងរ ។
ពត៌មាន សម្តេចប៉ាបសង្ឃឹមថា សមុទ្រមេឌីទែរ៉ាណេ លែងជាកន្លែងបញ្ចុះសពជនអន្តោប្រវេសន៍តទៅទៀត វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសារជាវីដេអូផ្ញើជូនយុវវ័យដែលកំពុងតែជួបជុំគ្នានៅក្នុងកិច្ចប្រជុំនាទីក្រុង ទីរ៉ាណា នៅក្នុងប្រទេសអាល់បានីនៅថ្ងៃទី១៧ ខែកញ្ញ ឆ្នាំ២០២៤ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានអធិដ្ឋានសូមឱ្យសមុទ្រមេឌីទែរ៉ាណេលែងជាកន្លែងបញ្ចុះសពនរណាបន្ថែមទៀត ។
ពត៌មាន សម្តេចប៉ាបលើកទឹកចិត្តយុវវ័យឲ្យបោះជំហ៊ានទៅមុខដោយក្តីសង្ឃឹម សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន ផ្ញើសារទៅកាន់យុវជន និងលើកទឹកចិត្តពួកគេឱ្យទទួលយកឧបសគ្គក្នុងជីវិតដោយក្តីសង្ឃឹម និងការតស៊ូ។
ពត៌មាន កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ (Tropical Depression) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្ដាល ប្រទេសវៀតណាម និងភាគកណ្ដាលនៃអាងទន្លេមេគង្គ។
ពត៌មាន កម្ពុជា អំពាវនាវឱ្យប្រទេសជាសមាជិក និងដៃគូ បោះឆ្នោតគាំទ្រសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ កម្ពុជា បានអំពាវនាវដល់ប្រទេសជាសមាជិកគណៈកម្មការសម្របសម្រួលនៃអនុសញ្ញាអូតាវ៉ាទាំង ១៩ និងដៃគូ ឱ្យបោះឆ្នោតគាំទ្រ និងអំពាវនាវបន្តទៅកាន់ប្រទេសនានា ឱ្យបោះឆ្នោតគាំទ្រសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩។
បរិស្ថាន លោកហ្គូទែរ៉េស អំពាវនាវធ្វើឲ្យអាហ្វ្រិកក្លាយជាមហាអំណាចខាងថាមពលកកើតឡើងវិញ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាអង្គការសហប្រជាជាតិ បាននិយាយថា ទោះបីមានការកើនកម្តៅក្តៅខ្លាំង ទឹកជំនន់ដ៏កាចសាហាវ និងមនុស្សរាប់ម៉ឹននាក់បានស្លាប់ដោយសារតែគ្រោះរាំងស្ងួតដ៏បំផ្លិចបំផ្លាញ។ ទ្វីបអាហ្វ្រិកទទួលខុសត្រូវបំភាយឧស្ម័នកាបូនិចមិនដល់ ៤% ផងនៅលើពិភពលោក។
ពត៌មាន រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ប្រើថវិកាជាង២៥២លានដុល្លារ នឹងបញ្ចប់នៅចុងឆ្នាំ២០២៧ លោក ស៊ីរីល ប៊ែលលីយេ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត បានចុះពិនិត្យមើលគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។