សម្តេចប៉ាបឡេអូទី១៤៖ លោកអភិបាលព្រះសហគមន៍មិនត្រូវងាកចេញពីអ្នកក្រីក្រឡើយ

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលសង្កត់ធ្ងន់ដល់លោកអភិបាលនៃព្រះសហគមន៍នានាថា មិនត្រូវមើលរំលងឫងាយចេញពីអ្នកដែលក្រីក្រនៅក្នុងសហគមន៍ឡើយ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានមានបន្ទូលបែបនេះ នៅពេលដែលទ្រង់យាងទទួលក្រុមលោកអភិបាលនៃព្រះសហគមន៍នានាមកពីប្រទេស ម៉ាដាហ្គាស្កា ក្នុងអំឡុងពេលដែលបានអញ្ជើញចូលរួមធម្មយាត្រាករុណាទិគុណនៅទីក្រុងរ៉ូមថ្មីៗនេះ។
សម្តេចប៉ាបឡេអូបានមានបន្ទូលរំលឹកអស់លោកអភិបាលនៃព្រះសហគមន៍កាតូលិកថា អ្នកក្រីក្រគឺជាចំណុចកណ្តាលនៃដំណឹងល្អ ដែលព្រះសហគមន៍ត្រូវតែយកចិត្តទុកដាក់។
នាឱកាសនោះ សម្តេចប៉ាបឡេអូ បានលើកទឹកចិត្តពួកគេឱ្យបន្តរួមដំណើរជាមួយនឹងគ្រិស្តបរិស័ទទាំងអស់ដោយស្មោះត្រង់ ហើយភាពស្មោះត្រង់នេះហើយ ជាសញ្ញាដ៏មានជីវិតនៃដំណឹងល្អ។
សម្តេចប៉ាបឡេអូទី១៤មានបន្ទូលថា "ទូលបង្គំជាខ្ញុំលើកទឹកចិត្ត អ្នកឱ្យយកចិត្តទុកដាក់ជាពិសេសចំពោះបូជាចារ្យដែលជាសហការីដំបូងរបស់អ្នកនិងបងប្អូនជិតស្និទ្ធបំផុតរបស់អ្នកក៏ដូចជាបុរសនិងស្ត្រីខាងសាសនាដែលបានលះបង់ខ្លួនដើម្បីការប្រកាសដំណឹងល្អ៕
Daily Program
