សម្តេចប៉ាបឡេអូទី១៤ នឹងចំណាយពេលវិស្សមកាលរដូវក្តៅនៅមិនឆ្ងាយពីទីក្រុងរ៉ូម

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ នឹងចំណាយពេលពាក់កណ្តាលខែកក្កដា និងដើមសប្តាហ៍ក្នុងខែសីហា សម្រាកវិស្សមកាលនៅឯនិវេសនដ្ឋានរបស់សម្តេចប៉ាបនៅ កាស្តែល ហ្គាដូហ្វូ  (Castel Gandolfo) ក្បែរទីក្រុងរ៉ូម។​

ប្រភពដដែលបានបន្តថា នៅក្នុងអំឡុងពេលសម្រាកវិស្សមកាលនេះ ទ្រង់នៅតែបន្តកម្មវិធីមួយចំនួន គ្រាន់តែកម្មវិធីនោះគឺជាកម្មវិធីមិនធំដុំឡើយគឺគ្រាន់តែជាកម្មវិធីអធិដ្ឋាន និង ថ្វាយអភិបូជានៅតាមព្រះវិហារតូចៗនៅក្បែនិវេសនដ្ឋាន និង ការចូលរួមនៅក្នុងព្រឹត្តិការណ៍មួយចំនួនដែលមានការរៀបចំទុកជាមុនហើយ។

នៅរសៀលថ្ងៃអាទិត្យ ទី៦ ខែកក្កដា សម្តេចប៉ាបឡេអូនឹងយាងទៅកាន់និវេសនដ្ឋាននៅលើកូនភ្នំនៃ កាស្តែល ហ្គាដូហ្វូ  សម្រាក ហើយនៅថ្ងៃអាទិត្យ ទី ១៣ វេលាម៉ោង ១០ ព្រឹក ទ្រង់នឹងយាងប្រារព្ធពិធីអធិដ្ឋាន នៅព្រះវិហារសន្តតូម៉ាស នៅតំបន់នោះ  ហើយនៅម៉ោង ១២ថ្ងៃត្រង់ ទ្រង់នឹងអធិដ្ឋាននៅព្រះវិហាមួយ នៅទីលានសេរីភាពដែលមានទីតាំង ទល់មុខនិវេសនដ្ឋាននោះ។

នៅថ្ងៃអាទិត្យ ទី ២០  វេលាម៉ោង៩ និង ៣០នាទី ព្រឹកទ្រង់នឹងប្រារព្ធពិធីថ្វាយអភិបូជានៅក្នុងវិហារ អាលបាណូ ( Albano) ហើយនៅពេលថ្ងៃត្រង់ ទ្រង់នឹងអធិដ្ឋានជាថ្មីម្តងទៀតនៅព្រះវិហាក្បែរ ទីលានសេរីភាព។

នៅរសៀលថ្ងៃនោះ សម្តេចប៉ាបឡេអូនឹងយាងត្រឡប់មកបុរីវ៉ាទីកង់វិញ ជាកន្លែងដែលទ្រង់នឹងគង់នៅរហូតដល់ពេលធ្វើដំណើរត្រឡប់ទៅ កាស្តែល ហ្គាដូហ្វូ នៅពាក់កណ្តាលខែសីហា។

តាមកម្មវិធីនៅក្នុងអំឡុងពេលដែលសន្តអសនៈរៀបចំព្រឹត្តិការណ៍អំណរសប្បាយនៃព្រឹត្តិការណ៍ករុណាទិគុណចំពោះយុវជន ពីថ្ងៃទី ២៨ ខែកក្កដា ដល់ ថ្ងៃទី ០៣ ខែសីហា ទ្រង់នឹងឆ្លៀតឱកាសចូលរួមកម្មវិធីនេះ ។​

តាមកម្មវិធីនេះជាពេលវិសមកាលរបស់ទ្រង់ ប៉ុន្តែទោះបីជាយ៉ាងណាកម្មវិធីរបស់ទ្រង់នៅតែមានជាបន្តបន្ទាប់ គ្រាន់តែទ្រង់ផ្អាកកម្មវិធីសាវនាកាជាមួយនឹងគ្រិស្តបរិស័ទ នៅរៀងរាល់ថ្ងៃពុធ ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ២៣ ខែកក្កដា ប៉ុណ្ណោះ៕

Daily Program

Livesteam thumbnail