ធនាគារវ៉ាទីកង់រកបានប្រាក់ចំណេញកើនឡើង៧%

វិទ្យាស្ថានសម្រាប់ការងារសាសនា ដែលគេស្គាល់ជាទូទៅថា ជាធនាគារវ៉ាទីកង់ត្រូវបានគេអះអាងថា បានទទួលប្រាក់ចំណេញប្រមាណជា ជិត៣៣ លានអឺរ៉ូ ជាមួយនឹងកំណើនប្រមាណជា ៧ភាគរយ ប្រសិនបើគេប្រៀបធៀបរវាងឆ្នាំ២០២៤ និង ឆ្នាំ២០២៣។​

ទីភ្នាក់ងារព័ត៌មានកាតូលិក បានអះអាងថា ធនាគារវ៉ាទីកង់ដែលមានបុគ្គលិកត្រឹមតែជាង ១០០ នាក់ដែលបង្កើតឡើងដោយសម្តេចប៉ាប ភីយូស ទី ១២ ( Pope Pius XII) ក្នុងឆ្នាំ ១៩៤២ បានទទួលប្រាក់ចំណេញពីការប្រាក់ ពីប្រាក់កម្រៃជើងសារ និង ប្រាក់ឈ្នួលផ្សេងៗ។

របាយការណ៍សវនកម្មបានឲ្យដឹងថា ប្រាក់ចំណូលការប្រាក់កើនឡើង៥,៨ភាគរយ  ប្រាក់ចំណូលពីកំរៃជើងសារកើនឡើង១៣,២ភាគរយ និងប្រាក់ចំណូលពីឈ្មួញកណ្តាល គឺ ៣,​៦ ភាគរយ។

សព្វថ្ងៃនេះធនាគារវ៉ាទីកង់មានទ្រព្យសកម្មសរុប ប្រមាណជា ៥,៧ ពាន់លានអឺរ៉ូ៕

Daily Program

Livesteam thumbnail