សម្តេចប៉ាបឡេអូទី១៤៖ គ្មាននរណាកើតមានគឺអាចក្លាយជាជើងឯងនោះទេ

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងអំឡុងពេលយាងជាអធិបតីភាពនៃកម្មវិធីថ្វាយអភិបូជាបិទកម្មវិធីករុណាទិគុណចំពោះកីឡានៅចុងសប្តាហ៍កន្លងទៅនេះ សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលថា សម្រាប់កីឡាករគឺគ្មាននរណាកើតមានអាចធ្វើជាជើងឯងនោះឡើយ ហើយក៏គ្មាននរណាម្នាក់កើតមក គឺអាចធ្វើជាសន្តបុគ្គលបានដែរ។

នាឱកាសនោះ សម្តេចប៉ាបបានមានបន្ទូលថា សូមកុំគិតបែបនោះ ហើយគ្រប់គ្នាត្រូវតែដឹងថា កីឡាគឺជាមធ្យោបាយនៃការផ្សះផ្សា និងការជួបជុំគ្នា។

សម្តេចប៉ាបបានមានបន្ទូលនៅទីលានសន្តសិលា នៅចំពោះមុខអត្តពលិករាប់ពាន់នាក់គ្រប់កម្រិត គ្រប់មជ្ឈដ្ឋានថា កីឡាបានដើរតួនាទីយ៉ាងសំខាន់ដើម្បីការផ្សះផ្សារ ហើយសម្រាប់បុព្វជិតនិងអ្នកដែលពាក់ព័ន្ធនឹងជំនឿ កីឡាករក៏ជាអ្នកដែលផ្សព្វផ្សាយឫប្រកាសដំណឹងល្អដ៏មានអនុភាព។

សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា ដើម្បីក្លាយជាជើងឯងគឺលុះត្រាតែធ្វើ ​ការ​ហ្វឹក​ហាត់​ប្រចាំ​ថ្ងៃ ហើយ​ត្រូវឆ្លងកាត់ការ​ប្រកួតប្រជែងច្រើនទម្រាំអាច​ឆ្ពោះ​ទៅ​រក ជ័យ​ជំនៈ។

សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា កីឡាករជាសកម្មជនដែលផ្សព្វផ្សាយនូវ​សកម្មភាព​ល្អ​របស់​មនុស្ស ហើយ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ស្រស់​ស្អាត​គ្មាន​ដែន​កំណត់ ហើយ កីឡាក៏អាច "ក្លាយជាមធ្យោបាយសំខាន់នៃការផ្សះផ្សា និងការជួបគ្នា៖ រវាងមនុស្ស និងក្នុងសហគមន៍ សាលារៀន កន្លែងធ្វើការ និងគ្រួសារផងដែរ៕

Daily Program

Livesteam thumbnail