ក្រុមលោកអភិបាលព្រះសហគមន៍នៅ​អាមេរិក​ជំរុញ​សហគមន៍​អន្តរជាតិ​ឲ្យ​ធ្វើ​ការ​ដើម្បី​សន្តិភាព

នៅពេលដែលការវាយប្រហារគ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តប្រមាណជា១សប្តាហ៍ជាប់គ្នា ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅសហរដ្ឋអាមេរិកបាន អំពាវនាវឱ្យ​ប្រទេសរបស់ពួកគេ និងសហគមន៍អន្តរជាតិឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតបន្ថែមទៀតដើម្បីលើកកម្ពស់សន្តិភាពនៅមជ្ឈិមបូព៌ា។

ក្រុមលោកអភិបាលបានកំពុងអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិទាំងមូល ឱ្យខិតខំប្រឹងប្រែងដើម្បីបន្តទំនាក់ទំនងការទូតពហុភាគី ដើម្បីសម្រេចបាននូវ សន្តិភាពយូរ​អង្វែងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

ជម្លោះបច្ចុប្បន្នបានផ្ទុះឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលអ៊ីស្រាអែលបើកការវាយឆ្មក់តាមអាកាសលើអ៊ីរ៉ង់ ដែលបានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់ ក៏ដូចជាអ្នកវិទ្យាសាស្ត្រដែលធ្វើការលើ​កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីរ៉ង់​បាន​ឆ្លើយ​តប​ដោយ​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​និង​គ្រាប់​រ៉ុក្កែត​លើ​គោល​ដៅ​ក្នុង​ប្រទេស​អ៊ីស្រាអែលនានា។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមប៍សហរដ្ឋអាមេរិក លោកអភិបាល អេលៀរ ហ្សៃដាន (Elias Zaidan) ប្រធានគណៈកម្មាធិការយុត្តិធម៌ និងសន្តិភាពអន្តរជាតិនៃក្រុមអន្តរសភាលោកអភិបាល បានព្រមានថា ការរីកសាយភាយអាវុធនុយក្លេអ៊ែរបន្ថែមទៀតនៅមជ្ឈិមបូព៌ា ក៏ដូចជាការកើនឡើងនៃអំពើហិង្សានេះរារាំងស្ថិរភាពដ៏ផុយស្រួយ​ដែលនៅសេសសល់នៅក្នុងតំបន់៕

Daily Program

Livesteam thumbnail