សម្តេចប៉ាបលើកទឹកចិត្តឲ្យយុវច័យធ្វើជាភ្នាក់ងារនៃសន្តិភាព

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលថ្លែងទៅកាន់យុវវ័យដែលបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងកំណើតរបស់ទ្រង់គឺ ទីក្រុងឈីកាហ្គោ ហើយបានជំរុញពួកគេឱ្យកសាងសហគមន៍ ឱបក្រសោបសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងប្រែក្លាយសង្គមនោះជា "ពន្លឺនៃក្តីសង្ឃឹម" នៅក្នុងពិភពលោកបច្ចុប្បន្ន។

នៅក្នុងសារជាវីដេអូ ដែលទ្រង់បានផ្ញើរជូនយុវវ័យ ហើយដែលបានប្រកាសកាលពី ថ្ងៃសៅរ៍ទី១៤ ខែមិថុនា សម្តេចប៉ាបបានមានបន្ទូលថា យុវវ័យជាគំរូនៃសេចក្តីស្រឡាញ់ និងជាកម្លាំងឯកភាពដ៏មានទេវភាពរបស់ព្រះសហគមន៍។

សម្តេច​ប៉ាបឡេអូទី១៤​បាន​ទទួល​ស្គាល់​ពី​បញ្ហា​ប្រឈម​ដែល​យុវជន​ប្រឈម​មុខ​នៅ​ពេល​បច្ចុប្បន្ន​នេះ ជា​ពិសេស​នៅ​ពេល​មាន​ជំងឺ​រាតត្បាត​កូវីដ-១៩។

សម្តេចប៉ាបបានមានបន្ទូលថា “អ្នកអាចដឹងថា បរិបទនៃជីវិតរបស់អ្នកមិនបានផ្តល់ឱ្យអ្នកនូវឱកាសដើម្បីរស់នៅតាមសេចក្តីជំនឿនោះទេ”។

នៅក្នុងស្ថានភាពបែបនេះ សម្តេចប៉ាបបាន លើកទឹកចិត្តពួកគេឱ្យបើកបេះដូងរបស់ពួកគេទទួល វត្តមានរបស់ព្រះ ហើយលើកទឹកចិត្តពួកគេឲ្យធ្វើការស្វែងរក អ្វីដែលពិតប្រាកដដើម្បីពួកគេ អាចធ្វើអ្វីមួយជាមួយនឹងជីវិតរបស់យើង ដើម្បីបម្រើអ្នកដទៃ។

សម្តេចប៉ាបបានគូសបញ្ជាក់ពីអំណាចនិងឥទ្ធិពលនៃសេចក្តីជំនឿ និងសហគមន៍ ហើយបានលើកទឹកចិត្តយុវជនឱ្យស្វែងរកមិត្តភាព ការគាំទ្រ និងបេសកកម្មចែករំលែកនៅក្នុងព្រះសហគមន៍កាតូលិក៕

Daily Program

Livesteam thumbnail