គិតត្រឹមឆ្នាំ២០២៤ ចម្ការកៅស៊ូជាប្រវត្តិសាស្រ្តដែលស្ថិតនៅចម្ការកៅស៊ូជប់ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានអាយុ១០០ឆ្នាំហើយ ដែលជាចម្ការកៅស៊ូមានអាយុចាស់ជាងគេនៅកម្ពុជា និងមានចំនួនដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើមលើផ្ទៃដីប្រមាណ ១៤ហិកតា។