អូស្ត្រាលី ជំរុញឧស្សាហកម្ម ទឹកដោះគោ ផលិតនៅកម្ពុជា ធ្វើឱ្យប្រសើរឡើងស្តង់ដារសុវត្ថិភាពចំណីអាហារ

លោកឯកអគ្គរដ្ឋទូត យីប នៅថ្ងៃទី១៥សីហា បានទៅទស្សនាកសិដ្ឋានគិរីសួគ៌ ក្នុងខេត្តតាកែវ ជាកន្លែងដែលសត្វគោទាំងនោះផលិតបានទឹកដោះគោស្រស់ប្រមាណជា ១២,០០០ លីត្រជារៀងរាល់ថ្ងៃ។

ការគាំទ្ររបស់អូស្ត្រាលី បានជួយកសិដ្ឋានគិរីសួគ៌ធ្វើឱ្យប្រសើរឡើងនូវស្តង់ដារសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាពនៅក្នុងរោងចក្ររបស់ពួកគេ ហើយជាលទ្ធផលពួកគេទទួលបានវិញ្ញាបនប័ត្រ FSSC 22000។ ឥឡូវនេះអ្នកអាចឃើញ ផលិតផលទឹកដោះគោគិរីសួគ៌នៅក្នុងផ្សារទំនើបកម្ពុជាដើម្បីបំពេញតម្រូវការផលិតផលទឹកដោះគោដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

នេះគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើននៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់អូស្ត្រាលីចំពោះការអភិវឌ្ឍកសិកម្មកម្ពុជា លើកកម្ពស់ជីវភាពរស់នៅ ពង្រឹងប្រព័ន្ធស្បៀងអាហារ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបទៅដោយបរិយាបន្ន។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២០ សត្វគោអូស្រ្តាលី Holstein ចំនួន ៥៥០ ក្បាល ត្រូវបានដឹកពីប្រទេសអូស្រ្តាលីមកកម្ពុជា ដើម្បីចាប់ផ្តើមផលិតទឹកដោះគោក្នុងស្រុកខ្នាតធំដំបូងគេរបស់កម្ពុជា៕

Daily Program

Livesteam thumbnail