បងប្អូនប្រហែលជាបងប្អូនឆ្ងល់ក្រោយពេលអានអត្ថបទដំណឹងល្អនៅថ្ងៃនេះ ដោយសារនិយាយអំពីលោកយ៉ូហានបាទីស្តមិននិយាយអំពីព្រះយេស៊ូដែលទើបតែប្រសូត្រ។ យើងទើបប្រារព្ធពិធីបុណ្យណូអែលស្រាប់តែដល់រឿងលោកយ៉ូហានបាទីស្តនឹងបង្ហាញឱ្យក្រុមសាវ័កឃើញព្រះយេស៊ូ និងក្រុមសាវ័កដើរតាមព្រះអង្គ! តាមពិតព្រះសហគមន៍សុំឱ្យយើងរិះគិតអំពីព្រះយេស៊ូមិនមែននៅក្នុងឋានៈជាទារកដែលទើបតែ នឹងកើត! តែក្នុងឋានៈជាអ្នកប្រកាសដំណឹងល្អ ព្រោះព្រះយេស៊ូយាងមកដើម្បីប្រកាសដំណឹងល្អ។