ពត៌មាន គ្រីស្តបរិស័ទមិនអាចហៅព្រះជាម្ចាស់ថា ព្រះបិតាបានទេ ប្រសិនបើពួកគេនៅតែមានចិត្តឃោឃៅ សម្តេចប៉ាបឡេអូទី១៤បានថ្លែងពញាក់ស្មារតីគ្រីស្តបរិស័ទកាលពីថ្ងៃអាទិត្យនៅពេលដែលទ្រង់យាង អប់រំជំនឿនៅទីលានសន្តសិលា។
ពត៌មាន សម្តេចប៉ាបស្វាគមន៍អ្នកកាសែតវ៉ាទីកង់ញូវ នៅពេលពួកគេផ្សាយផ្ទាល់ពីទីលានសន្តសិលា សម្តេចប៉ាបឡេអូទី១៤បានយាងស្វាគមន៍អ្នកសារព័ត៌មាន និងបុគ្គលិកនៃវិទ្យុវ៉ាទីកង់វ៉ាទីកង់ញូវ ដែលកំពុងផ្សាយផ្ទាល់ពីស្ទូឌីយ៉ូថ្មីរបស់ពួកគេនៅទីលាន សន្តសិលា។
បរិស្ថាន យោងតាមតុលាការយុត្តិធម៌អន្តរជាតិ ICJ រដ្ឋនានាមានការតម្រូវខាងផ្លូវច្បាប់ក្នុង ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការការពារអាកាសធាតុ នេះគឺជារបត់មួយសម្រាប់ច្បាប់អន្តរជាតិ សម្រាប់ឥទ្ធិពលខាងនយោបាយដ៏សំខាន់។ នៅ ក្នុងគំនិតប្រឹក្សាដោយត្រូវបានរំពឹងទុកខ្លាំង កាលពីខែកក្កដា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អះអាងថា រដ្ឋនានាមានកាតព្វកិច្ចនឹងបង្ការការខូចខាតខ្លាំងសម្រាប់បរិស្ថាន និងត្រូវតែធ្វើកិច្ច សហប្រតិបត្តិការក្នុងសុឆន្ទៈល្អ ដើម្បីលុបបំបាត់ការប្រែប្រួលអាកាសធាតុ។
ជំនឿ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាកុស៩,៤១-៥០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល នៅក្នុងអត្ថបទថ្ងៃនេះមានបីចំណុចគឺទីមួយព្រយេស៊ូលើកទឹកចិត្តទាំងគ្រីស្តបរិស័ទ និងមិនមែនឱ្យជួយអស់អ្នកដែលជាគ្រីស្តបរិស័ទ អ្នកណាដែលចែកទឹកសូម្បីតែមួយកែវឱ្យអ្នករាល់គ្នាព្រោះតែអ្នករាល់គ្នាជាសាវ័ករបស់ខ្ញុំអ្នកនោះនឹងមានរង្វាន់។ ទីពីរព្រះយេស៊ូនិយាយអំពីរឿងអាស្រូវ ប្រសិនជាភ្នែករបស់យើងនាំឱ្យយើងប្រព្រឹត្តអំពើអាក្រក់ យើងត្រូវតែខ្វេះចោល។ រឿងទីបី ព្រះយេស៊ូប្រៀបយើងដូចជាអំបិល ប្រសិនបើអំបិលគ្មានរស់ជាតិយើងចោលអំបិលនោះ។
ជំនឿ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាថាយ (២៣,១-១២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ថ្ងៃអង្គារនេះព្រះបន្ទូលឱ្យយើងរិះគិតអំពីម៉ាថាយ(២៣,១-១២) ជំពូកទី២៣នេះព្រះយេស៊ូតែងតែរិះគន់របៀបរបស់ពួកខាងផារ៉ាស៊ីដែលជាអ្នកដឹកនាំសាសនារបស់ជនជាតិយូដា (ធម្មវិន័យរបស់លោកម៉ូសេ) ដោយសារលោកម៉ូសេមានធម្មវិន័យច្រើន ហើយជួនកាលយើងអាចឃើញថា ប្រជាជនពិបាកយល់។
ជំនឿ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ៩,១៤-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី អត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះយើងបានលឺថាពួកខាងគណៈផារ៉ាស៊ី និងសិស្សរបស់យ៉ូហានបាទីស្តបានសួរព្រះយេស៊ូពីរឿងតមអាហារ ព្រោះសិស្សរបស់ព្រះយេស៊ូអត់តមទេ ហេតុអ្វីមានលក្ខណៈខុសគ្នា? ព្រះយេស៊ូមានព្រះបន្ទូលថា ធម្មតាពេលណាកូនកំលោះនៅជាមួយយើងអត់តមអាហារទេ! យើងតែងតែជប់លៀង សប្បាយរីករាយជួបជុំគ្នាហូបបាយ ឬធ្វើសកម្មភាពផ្សេងៗដែលនាំឱ្យយើងសប្បាយ។ ប៉ុន្តែពេលកូនកំលោះលាចាកលោកទៅ ឬកូនកំលោះទទួលមរណភាពទើបយើងតមអាហារដោយសារយើងកាន់ទុក្ខ។
ជំនឿ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាកុស ៩,៣០-៣៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ព្រះបន្ទូលថ្ងៃនេះ នាំឱ្យយើងរិះគិតអំពីរបៀបដែលព្រះយេស៊ូណែនាំក្រុមសាវ័កឱ្យមានចិត្តសុភាពរាបសារ ចិត្តស្លូតបូតដែលពួកគាត់កំពុងតែរវីរវល់ជជែកគ្នាថា តើអ្នកណាធំជាងនៅក្នុងចំណោមសាវ័កដប់ពីរនាក់? ពេលព្រះយេស៊ូឃើញក្រុមសាវ័កព្យាយាមវែកញ៉ែកគ្នាថាខ្លួនសាកសមជាអ្នកធំ ឬកាន់តំណែងខ្ពស់តាមរបៀបលោកិយ៍។ ព្រះយេស៊ូក៏បានយករឿងកូនក្មេងដែលមានចិត្តស្មោះនិងជ្រះថ្លា និយាយទៅកាន់សាវ័ក ឲ្យរៀនពីរបៀបកូនក្មេង គឺ “ភាពបរិសុទ្ធ ភាពសាមញ្ញ និងការដាក់ខ្លួន”មានន័យថាត្រូវមានចិត្ត ទៀងត្រង់ មិនពុតត្បត់ សប្បាយចិត្តនឹងអ្វីដែលខ្លួន គ្មានភាពច្រណែននិន្ទា មិនលោភលន់ គិតប្រយោជន៍រួម នឹង ចេះដាក់ខ្លួនបម្រើអ្នកដទៃ ដោយមិនរើសអើងគ្នា។
ជំនឿ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាកុស (៩, ខ១៤-ខ២៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង តាមរយៈគម្ពីរសន្តម៉ាកុសជំពូក៩ (១៤-២៩) ព្រះយេស៊ូបានធ្វើការអស្ចារ្យគឺទ្រង់បានដេញខ្មោចពីក្មេងម្នាក់! មុននោះក្រុមគ្រួសារនាំក្មេងឱ្យសាវ័កជួយដេញខ្មោចប៉ុន្តែពួកសាវ័កធ្វើមិនបាន ក្រោយមកព្រះយេស៊ូអាចដេញខ្មោចនេះបាន។ ក្រុមសាវ័កឆ្ងល់ហេតុអ្វីបានជាគេមិនអាចដេញខ្មោចនេះបាន? ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា “គេអាចដេញខ្មោចនេះបានលុះត្រាតែអធិដ្ឋាន”។
ជំនឿ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ៦,២៧-៣៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ប្រាក់ ប៊ុនហុង ឱ្យយើងលើកលែងទោសដល់ខ្មាំងសត្រូវរបស់យើងគឺសំដៅដល់អ្នកដែលស្អប់យើង ជេប្រទេច មូលបង្កាច់ ទះកំផ្លៀងយើង លួចឬយកទ្រព្យសម្បត្តិរបស់យើង អ្នកដែលតែងតែសុំអ្វីពីយើងជារៀងរាល់ថ្ងៃ អ្នកដែល តែងតែរំខានយើង អ្នកដែលប្រព្រឹត្តមិនល្អចំពោះយើង។
ជំនឿ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១៥,១-៣.១១-៣២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន ស៊ុន ថ្ងៃនេះជាថ្ងៃដែលព្រះសហគមន៍គោរពគ្រីស្តទូតសិលា គ្រីស្តទូតសិលាគឺជាសម្តេចប៉ាបដើមដំបូងដែលព្រះយេស៊ូបានត្រាស់ហៅគាត់ និងបានប្រគល់កូនសោរគឺជាអ្វីដែលលោកសិលាបានចងនៅលើផែនដី និងស្រាយនៅលើផែនដីនេះស្របតាមអ្វីដែលព្រះជាម្ចាស់ក៏ចង និងស្រាយនៅលើផែនដីដែរ។
ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ អត្ថបទគម្ពីរ ម៉ាកុស ៤,២១-២៥អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦អត្ថបទគម្ពីរ ម៉ាកុស (៣, ៣១ - ៣៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី