សំឡេងរបស់លោកអគ្គអភិបាលព្រះសហគមន៍ម្នាក់ជាមរតកនៃសំឡេងដែលមិនគួរឲ្យមានភាពស្ងៀមស្ងាត់
នេះគឺជាសារដែលកំពុងតែត្រូវបានផ្សព្វផ្សាយដោយគ្រីស្តបរិស័ទនៅក្នុងប្រទេសហ្វីលីពីន ដើម្បីរំលឹកដល់សំឡេងលោកអគ្គអភិបាល អូស្កា រ៉ូមេរ៉ូ ( Óscar Romero) ដែលត្រូវបានគេបាញ់រហូតដល់បាត់បង់ជីវិតចំទ្រូងលោកនៅពេលរៀបចំកម្មវិធីថ្វាយអភិបូជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៨០ នៅប្រទេសអែលសាវ៉ាឌ័រ។
នៅថ្ងៃនោះ គ្រាប់កាំភ្លើងត្រូវបានគេដឹងថា បានទម្លុះទ្រូងលោកអភិបាល នៅពេលលោកកំពុងតែថ្លែងនៅក្នុងពិធីថ្វាយអភិបូជានៅក្បែរ អាសនៈនៃវិហារតូចមួយនៅមន្ទីរពេទ្យក្នុងទីក្រុង សាន សាវ៉ាឌ័រ (San Salvador) ហើយបានដួលនៅក្បែរអាសនៈ ក្រោយពេលដែល លោកអគ្គអភិបាលបានចំណាយពេលមួយថ្ងៃមុនដើម្បីអង្វរទាហានឱ្យឈប់សម្លាប់ជនស៊ីវិល។
ជាងបួនទសវត្សរ៍បន្ទាប់ពីការធ្វើឃាតលោក លោកនៅតែជាគំរូរ ដ៏គួរឱ្យទាក់ទាញបំផុតមួយរបស់គ្រូអប់រំជំនឿ ដែលបានបដិសេធមិននៅស្ងៀមនៅចំពោះមុខអយុត្តិធម៌។ នៅពេលដែលអំពើហិង្សា ការបែកបាក់នយោបាយ និងការព្រួយបារម្ភអំពីសិទ្ធិមនុស្សនៅតែបន្តធ្វើឱ្យសង្គមជាច្រើនមានបញ្ហា រួមទាំងប្រទេសហ្វីលីពីន។
នៅពេលដែលលោកត្រូវបានតែងតាំងជាលោកបូជាចារ្យនៃទីក្រុងសាន់សាល់វ៉ាឌ័រក្នុងឆ្នាំ ១៩៧៧ មនុស្សជាច្រើនចាត់ទុកលោកថាជាបព្វជិតដ៏គួរឲ្យប្រុងប្រយ័ត្ន និងអភិរក្សនិយម ប៉ុន្តែក្រោយពេលលោកទទួលមរណៈភាព មិត្តភក្តិជិតស្និទ្ធរបស់លោក បានបង្ហាញពីការ ភ្ញាក់ដែលលោក ហ៊ានចេញ ប្រឈមមុខនឹងអំពើហិង្សា និងអយុត្តិធម៌ដែលកំពុងកើតឡើងនៅទូទាំងប្រទេសនោះ៕