អ្នករស់រានមានជីវិតពីជំងឺមហារីកនៅម៉ាឡេស៊ីវបង្កើត​ជាក្រុមបន្តជួយគាំទ្រអ្នកឯទៀត

ពលរដ្ឋម៉ាឡេស៊ីមួយក្រុមក្រោមការបង្ហាញផ្លូវនិងត្រួសត្រាយដោយព្រះសហគមន៍កាតូលិកមួយនៅក្នុងប្រទេសម៉ាឡេស៊ីបានចងក្រងគ្នាជាក្រុមធ្វើសកម្មភាពដើម្បីបន្តជួយអ្នកដែលកំពុងតែតស៊ូរស់នឹងជំងឺមហារីកដែលជាជំងឺដ៏កាចសាហាវនេះ។

គំនិតផ្តួចផ្តើមនេះ ត្រូវបានគេដឹងថា ត្រូវបំផុសឡើងនៅក្នុងព្រះវិហារសន្ត​អ៊ីញ៉ាស ក្នុងសង្កាត់ ប៉េតាលីង ហ្សាវ៉ា ( Petaling Jaya )នៃអគ្គភូមិភាគកូឡាឡាំពួរ។

អ្នកស្ម័គ្រចិត្តនៅក្នុងក្រុមនេះ បានប្រមូលផ្តុំគ្នា​ជាប្រចាំដើម្បីចែករំលែកបទពិសោធន៍ដែលមានមនុស្សតិចណាស់ដែលយល់ច្បាស់ អំពីវិធីរស់នៅដ៏មានប្រសិទ្ធភាពនៅពេលដែលខ្លួនដឹងថា​ កំពុងតែកើតមានជំងឺមហារីក។​

ក្រុមនេះត្រូវបានបង្កើតឡើងមានសមាជិកសរុបប្រមាណ៤០​នាក់ ដែលភាគច្រើនជាអ្នកដែលកំពុងតែរស់នៅជាមួយ ឬកំពុងជាសះស្បើយពីជំងឺមហារីក។ ពួកគេបានរួបរួមគ្នាបង្កើតជាផ្នែកមួយនៃក្រុមគាំទ្រ ដែលបានជួបជុំគ្នាអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ដោយនៅពេលដែលជួបពិភាក្សាគ្នាម្តងៗពួកគេបើកចំហសិទ្ធិនៅក្នុងការនិយាយអំពីការពិតនៃជំងឺ ការព្យាបាល និងជំនឿ។

លោកស្រី ភីសេ ជីវ ( Percey Chiew )ដែលបានផ្តួចផ្តើមចងក្រងគ្នាក្រុមគាំទ្រក្នុងឆ្នាំ ២០១៦ បាននិយាយថា​ វាមានរឿងរ៉ាវជាច្រើនដែលអ្នកជំងឺមហារីកត្រូវប្រឈម ប៉ុន្តែសំខាន់គឺគ្រប់គ្នាកុំរស់ដោយការអស់សង្ឃឹម។

លោកស្រី ជីវ ដែលមាន អាយុ ៦៨ ឆ្នាំ ជឿជាក់ថាការចែករំលែកការតស៊ូផ្ទាល់ខ្លួនបានជួយសមាជិកឱ្យស៊ូទ្រាំនឹងជំងឺរបស់ពួកគេ។

លោកស្រីបាននិយាយថា "កាលណាយើងចែករំលែកកាន់តែច្រើន បន្ទុកកាន់តែស្រាល”៕

Daily Program

Livesteam thumbnail