វិចារណកថា ចាប់ពីពេលនេះទៅបងប្អូនគួរប្រុងប្រយ័ត្នអ្វីទៅ ? ចាប់ពីពេលនេះរហូតដល់ផុតបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ខាងសមត្ថកិច្ចនិងក្រសួងសុខាភិបាល បានជំរុញឲ្យពលរដ្ឋប្រុងប្រយ័ត្ន៣ចំណុច ពោលគឺ ទី១ការបង្កាហានិភ័យនៃការពុលចំណីអាហារនិងពុលស្រា ទី២ការរក្សាសុត្ថិភាពពេលធ្វើដំណើរ ហើយទី៣គឺ បង្ការការចម្លងជំងឺផ្លូវដង្ហើម។
ពត៌មាន តើមាត្រាទី៤ ត្រៀមសម្រាប់អ្វីនៅពេលប្រទេសប៉ូឡូញ បានសុំឲ្យអង្គការណាតូ យក វាមកប្រើ? នៅអំឡុងយប់ពីថ្ងៃទី៩ ឆ្លងចូលថ្ងៃទី១០ ខែកញ្ញា យ៉ាងហោចណាស់មានការរំលោភដែនអាកាសប៉ូឡូញចំនួន ១៩ដង ត្រូវបានកត់ត្រា និងដ្រូនរបស់រុស្ស៊ីចំនួន ៣ ត្រូវបានបាញ់ទម្លាក់។ ទីក្រុងវ៉ាសូវី និងសម្ព័ន្ធមិត្ត សមាជិកនៃសន្ធិសញ្ញាឆ្លងអាត្លង់ទិក អង្កការណាតូ បានបរិហារភ្លាមៗថាជាការបង្កហេតុរបស់រុស្ស៊ី បន្ទាប់ពីមានការជ្រៀតចូលនៃដ្រូន នៅអំឡុងការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន។
ពត៌មាន ៥០ឆ្នាំក្រោយ ព្រះសហគមន៍កម្ពុជាមានលោកអភិបាលជាតិខ្មែរទី២ ក្នុងបរិយាកាសដ៏អធិកអធម និងប្រកបដោយមនោសញ្ចេតនារីករាយ គ្រីស្តបរិស័ទកាតូលិកប្រមាណ ៤,០០០ នាក់ បានមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា ចូលរួមក្នុងពិធីអគ្គតែងតាំងជាអភិបាល លោក សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
វិចារណកថា សង្ឃឹមថា ផលិតផលក្លែងក្លាយនិងគ្រោះថ្នាក់ចំពោះពលរដ្ឋនឹងកាត់បន្ថយ ! ក្តីបារម្ភនិងកង្វល់អំពីគ្រោះថ្នាក់និងហានិភ័យផ្សេងៗបណ្តាលមកពីការប្រើប្រាស់ផលិតផលក្លែងក្លាយនិងផលិតផលមិនមានគុណភាពសមស្របនៅតែមាន ប៉ុន្តែយើងខ្ញុំសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងយកចិត្តទុកដាក់ពង្រឹងកិច្ចការនេះ។
ពត៌មាន អត្រាអក្ខរកម្មកើន ប៉ុន្តែអ្នកមិនចេះអក្សរនៅតែមានច្រើនពោលគឺប្រមាណជា ៤៤០ លាននាក់ នៅលើពិភពលោកអត្រាអក្ខរកម្មគឺកំពុងតែមានការកើនឡើង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពិភបលោកនៅតែមានពលរដ្ឋដែលមិនចេះអក្សក៏ច្រើនដែរពោលគឺប្រមាណជា ជាង៤៤០ លាននាក់ ។ នេះបើតាមការសិក្សាដែលគេធ្វើឡើងតែនៅក្នុង១០ប៉ុណ្ណោះ។
ពត៌មាន ប្រទេសអេត្យូពីក្លាយជាប្រទេសដែលមានទំនប់វារីអគ្គិសនីធំជាងគេនៅទ្វីបអាហ្វ្រិក ប្រទេសអេត្យូពីបានបើកសម្ពោធជាផ្លូវការនូវទំនប់វារីអគ្គីសនី Grand Ethiopian Renaissance Dam ដែលជាគម្រោងវារីអគ្គិសនីដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក។
ពត៌មាន សម្តេចប៉ាបៈ សម្រែករបស់ព្រះយេស៊ូពីឈើឆ្កាងមិនមែនតំណាងឲ្យភាពទន់ខ្សោយទេ សម្តេប៉ាបឡេអូទី១៤ បានមានបន្ទូលទៅកាន់គ្រីស្តបរិស័ទនាថ្ងៃសាវនាការប្រចាំសប្តាហ៍កាលពីថ្ងៃពុធថា សម្រែករបស់ព្រះយេស៊ូពីឈើឆ្កាងមិនមែនតំណាងឲ្យភាពទន់ខ្សោយនិងភាពឈឺចាប់របស់ទ្រង់ឡើយ ប៉ុន្តែជាសកម្មភាពបញ្ជាក់នូវពន្លៃនៃក្តីសង្ឃឹម។
ពត៌មាន សម្តេចប៉ាប: ការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមហាម៉ាសនៅកាតា គឺជាស្ថានភាពធ្ងន់ធ្ងរ សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលសង្កត់ធ្ងន់ថា ការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែលមកលើក្រុមសកម្មប្រយុទ្ធហាម៉ាសនៅប្រទេសកាតាគឺជាព័ត៌មានដ៏គួរឲ្យកត់សម្គាល់និងគួរឲ្យព្រួយបារម្ភ។
ពត៌មាន យុវជនហាក់ចាប់អារម្មណ៍ការសិក្សានៅសហរដ្ឋអាមេរិក ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ដែលហៅថា EducationUSA ប្រចាំឆ្នាំ ២០២៥ នៅខេត្តសៀមរាប ថ្ងៃទី ០៨ ខែកញ្ញា និងនៅភ្នំពេញ នៅថ្ងៃទី ១០ ខែកញ្ញា ដើម្បីតភ្ជាប់និស្សិតកម្ពុជា ជាមួយស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក និងផ្តល់ឱកាសសម្រាប់ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរគ្នាផ្នែកសិក្សាអប់រំ។
ពត៌មាន រថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។