សាយបុ័ប៊ូលីយីង ជាបញ្ហាប្រឈមថ្មីនៅលើបណ្តាញសង្គមនៅកម្ពុជា

នាយុគសម័យឌីជីថល ប្រទេសកម្ពុជាបានទទួលយកប្រព័ន្ធផ្សព្វផ្សាយសង្គម និងការទំនាក់ទំនងតាមអ៊ីនធឺណិតជាឧបករណ៍សំខាន់សម្រាប់ការតភ្ជាប់ ការអប់រំ និងពាណិជ្ជកម្ម ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វឌ្ឍនភាពបច្ចេកវិទ្យានេះបាននាំមកនូវផលវិបាកផ្សេងៗ ជាពិសេស ការកើនឡើងនូវការគំរាមកំហែងតាមអ៊ីនធឺណិតជាច្រើននៅក្នុងនោះមានថ្មីមួយដែលគេហៅថា សាយបុ័ប៊ូលីយីង (Cyberbullying)។

នៅពេលនេះរការគំរាមកំហែងតាមអ្វីដែលគេហៅថា សាយបុ័ប៊ូលីយីងនេះ កំពុងជះឥទ្ធិពលដល់កម្ពុជា ជាពិសេសគឺវាជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធី ឌីជីថលដើម្បីបៀតបៀន បំភិតបំភ័យ ឬធ្វើឱ្យបុគ្គលអាម៉ាស់មុខ។

បញ្ហានេះវាអាចកំពុងតែរីករាលដាលនៅពេលដែលប្រទេសកម្ពុជា មានអត្រាប្រេវ៉ាឡង់នៃកំណើនកើនឡើងនៃស្មាតហ្វូន និងប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, TikTok និង Telegramខ្លាំង។​  បណ្តាញសង្គមទាំងនេះ កំពុងតែក្លាយជាអាវុធមុខ២ ដោយសារតែ ពួកគេក៏ផ្តល់ឱកាសឲ្យក្រុមជនខិលខូច ឫ ជន អនាមិក ដែលកង្វះទំនួលខុសត្រូវជ្រៀតចូលទៅធ្វើការគំរាមកំហែង ជនរងគ្រោះយ៉ាង ងាយស្រួល។

គ្រប់គ្នាអាចនឹងមានទុក្ខដោយសារតែឧក្រិដ្ឋកម្មបែបថ្មីនេះ មិនថាពួកគេជា ក្មេងជំទង់ ឫមនុស្សពេញវ័យឡើយដោយសារតែក្រុមនេះអាចប្រើប្រាស់បណ្តាញសង្គមទៅបង្អាប់ទៅចំអន់ ពោលគឺទៅបញ្ចេញយោបល់អវិជ្ជមានដល់នរណាម្នាក់ដែលជាក្រុមគោលដៅរបស់ពួកគេ ។​

ដោយសារតែសាយបុ័ប៊ូលីយីងនេះ ហើយដែលកំពុងតែបង្កផល​វិបាក​នៃ​ការ​គំរាម​កំហែង​តាម​អ៊ីនធឺណិត ហើយអាចធ្វើឲ្យជនខិលខូចពង្រីកឥទ្ធិពល​បានលើស​ហួស​ពី​ពិភព​និម្មិត។ ជនរងគ្រោះជារឿយៗទទួលរងពីការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងសូម្បីតែគំនិតចង់ធ្វើអត្តឃាត។

ក្រុមនេះអាចចូលទៅបង្កឫលើកបញ្ហា អាម៉ាស់របស់ជនរងគ្រោះហើយមកនិយាយជាសាធារណៈ និង ចែករំលែករូបភាពឯកជនមិនសមរម្យ ដែលនាំយើងទាំងអស់គ្នាគួរតែរួបរួមគ្នានៅក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ​។​

ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរូបភាពថ្មីនេះ យើងទាំងអស់គ្នាត្រូវតែផ្តល់អាទិភាពដល់ការអប់រំអក្ខរកម្មឌីជីថល។ ការបង្រៀនយុវជនឱ្យចេះប្រើប្រាស់អ៊ីនធឺណិតប្រកបដោយទំនួលខុសត្រូវ និងការពារខ្លួនតាមអ៊ីនធឺណិត ។

 សាលារៀន ឪពុកម្តាយ និងអ្នកដឹកនាំសហគមន៍ត្រូវតែធ្វើការរួមគ្នាដើម្បីបង្កើតការយល់ដឹងអំពីផលវិបាកនៃការគំរាមកំហែងតាមអ៊ីនធឺណិត និងលើកកម្ពស់វប្បធម៌នៃសេចក្តីករុណា និង ការស្រលាញ់ ។

សរុបមកវិញការគំរាមកំហែងតាមអ៊ីនធឺណិតមិនមែនគ្រាន់តែជាបញ្ហាបច្ចេកវិទ្យាប៉ុណ្ណោះទេ វា​ជា​បញ្ហា​ប្រឈម​ក្នុង​សង្គម​ដែល​ទាមទារ​សកម្មភាព​រួម។ តាមរយៈការដោះស្រាយបញ្ហានេះ យើងទាំងអស់គ្នាអាចបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាពជាងមុន ដែលប្រជាពលរដ្ឋរបស់ខ្លួន ជាពិសេសយុវជនអាចរីកចម្រើនបាន។

Daily Program

Livesteam thumbnail