រឿងល្បែងស៊ីសងមួយសូមកុំប្រពឹត្ត ! ល្បែងតែងតែវិនាសហិនហោចទ្រព្យសម្បត្តិប៉ុណ្ណោះ
អ្នកដែលលេងល្បែងស៊ីសងងប់ងល់ ប្រសិនបើមិនចេះកែខ្លួនទេ គឺជីវិតចុងក្រោយគឺនៅសល់តែខ្លួនទទេរ បាត់ទាំងកិត្តិយស និង ទ្រព្យសម្បត្តិ ហើយសូម្បីតែយសសក្តិក៏អាចវិនាសទៅតាមនោះដែរ ។
មកដល់ពេលនេះបច្ចេកវិទ្យារីកចំរើនអ្នកដែលងប់ងល់នឹងល្បែងស៊ីសងខ្លះមិនចាំបាច់ចេញទៅណេលេង ទេ គឺនៅកន្លែងធ្វើការ បន្ទាប់គេង បន្ទប់ទឹក ហើយមិនថានៅក្នុងលក្ខខណ្ណយ៉ាងណាទេ សូម្បីតែពេលកំពុង តែធ្វើការងារ ឫពេលកំពុងប្រជុំក៏ពួកគេអាចលេងបានដែរ ។
ភាពងាយស្រួលនេះគឺដោយសារតែបច្ចេកវិទ្យាសម័យទំនើប ដូច្នេះហើយបានជាមានអ្នកដែលធ្វើអត្តឃាត ជាច្រើននាក់មកហើយ ។ ល្បែងនេះ គឺមានតាំងពីចាកបាល់ ភ្នាល់នេះភ្នាល់នោះ និង ល្បែងស៊ីសងរាប់សិបជំពូក ។
ដោយសារតែគ្រោះថ្នាក់បែបនេះហើយទើបបានជាក្រសួងមហាផ្ទៃថ្មីៗនេះបានចេញលិខិតបទដ្ឋានមួយ ព្រមានលុបបំបាត់ការឃោសនាផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទ ។ ប្រតិបត្តិការនេះបានអនុវត្តចាប់តាំងពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០២៤ មក ហើយមកដល់ពេលនេះសកម្មភាពនេះនៅតែពន្តធ្វើ ។
ការខិតខំរបស់អាជ្ញាធររឿងបញ្ឈប់ការឃោសនាផ្សព្វផ្សាយអំពីល្បែងស៊ីសងនេះ គឺជារឿងត្រឹមត្រូវណាស់ ប៉ុន្តែទោះបីជាយ៉ាងណក៏ដោយសកម្មភាពហាក់មានតែនៅលើស្លាកសញ្ញាផ្សាយពាណិជ្ជកម្មត្រង់ៗតាមផ្ទំាងប៉ាណូប៉ុណ្ណោះ ស្របពេលដែលការឃោសនាផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហាក់ដូចជានៅតែបន្ត មានដែរ ។
រឿងល្បែងស៊ីសងនេះមានយូរហើយ ពោលគឺតាំងពីសម័យបុរាណមកម៉េ្លះ ហើយបញ្ហានេះគឺមានការអប់រំ មនុស្សតាំងពីសម័យបុរាណ ប៉ុន្តែនៅតែមិនអាចបោសសំអាតវាអស់បាន ហើយកំពុងតែបន្តអភីវឌ្ឈន៍រូប ភាពកាន់តែបទបែន ដូច្នេះវាពិតជាមិនអាចបោសសំអាតអស់ទេ ។
ការបោសសំអាតវាអាចអស់គឺមានតែយើងអាចធ្វើការអប់រំមនុស្សដោយផ្ទាល់ៗទេ តែទោះបីយ៉ាងណាគឺមិនងាយស្រួលឡើយ ដូច្នេះសង្ឃឹមថា អ្នកជំនាញនឹងចាត់វិធានការបន្ត ហើយកាន់តែស្រួចស្រាវបន្ថែមទៀត ។
ល្បែងស៊ីសង់ មិនដែលធ្វើឲ្យមនុស្សមានបានចម្រុងចម្រើន ជានិរន្តភាពឡើយ ។ ថ្ងៃណេះអ្នកលេងអាចផ្កើនផ្កាន ប៉ុន្តែថ្ងៃស្អែក ខាងស្អែក សប្តាយ៍ក្រោយ ខែក្រោម ឆ្នាំក្រោយ វាអាចនឹងវិនាសតែនៅក្នុងមួយ ពព្រិចភ្នែក ប៉ុណ្ណោះ ។
ល្បែងស៊ីសងនេះមិនចំណេញទេ សូមកុំយកខ្លួនទៅបៀត ហើយនរណាក៏ដោយបបួលក៏កុំចូលរួម ។ ល្បែងគឺមិនអាចឈ្នះបានជានិរន្តបានឡើយវាត្រូវតែមានពេលបរាជ័យ ហើយភាគរយនៃការបរាជ័យនេះ វាខ្ពស់ណាស់ ។ សូមកុំយកទ្រព្យដែលរកដ៏លំបាកទៅផ្ញើនៅលើតុផ្សងសំណាងដែលវាមិនអាចទៅរួចណាស់ សូមលើកកំពស់ការយកចិត្តទុកដាក់ ។