លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការយកកូនតូចៗដែលមានអាយុពី១ខែ ដល់២ឆ្នាំ ទៅទទួលវ៉ាក់សាំងការពារជំងឺរាកធ្ងន់ធ្ងរ និងមានក្អួត តាមប្រតិទិន គ្រប់ចំនួន និងគ្រប់ដូស តាមការណែនាំរបស់ក្រុមគ្រូពេទ្យ គឺជាការផ្តល់នូវសុខភាពល្អ រឹងមាំឱ្យដល់កូនចៅ ក៏ដូចជាគ្រួសារ និងសង្គមជាតិទាំងមូល ។