មេដឹកនាំសាសនាមូស្លីមថា ឥណ្ឌូណេស៊ីអាចជាគំរូនៃការសន្ទនាអន្តរជំនឿ

លោកបណ្ឌិត ណាសារូឌីន យូម៉ារ (Nasaruddin Umar)​ប្រមុខដឹកនាំមូស្លីមនៅហ្សាកាតា បានប្រាប់វ៉ាទីកង់ញូវថា ឥណ្ឌូនេស៊ីអាចជាគំរូនៃកិច្ចសន្ទនាអន្តរជំនឿសម្រាប់មនុស្សជាតិ ។

លោកបណ្ឌិតបានមានប្រសាសន៍នៅមុនពេលជួបជាមួយសម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីមិត្តភាពអន្តរជំនឿថា កិច្ចសន្ទនាអន្តរជំនឿសំខាន់ណាស់ ។

លោក មហាអ៊ីម៉ាមនៃវិហារឥស្លាម Istiqlal បានលើកឡើងពីសារៈសំខាន់នៃការរួមរស់ជាបងប្អូនដោយនិយាយថា ឥណ្ឌូនេស៊ីផ្តល់ជូនពិភពលោកនូវគំរូវិជ្ជមាននៃការសន្ទនាអន្តរសាសនា។

លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃព្រឹត្តិការណ៍សម្រាប់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមូស្លីមដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ប៉ុន្តែក៏ជាកន្លែងដែលមានសុដុមនីយកម្មសាសនាមួយ ។  ​

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ពិត​ជា​រីក​រាយ​ណាស់​ដែល​បាន​ជួប​សម្តេច​ប៉ាប​នៅ​ទី​នេះ​ក្នុង​វិហារ​ឥស្លាម​ដ៏​សំខាន់​នេះ”។

លោកបណ្ឌិត ក៏បានលើកឡើងពីសារៈសំខាន់ជាពិសេសនៃសេចក្តីថ្លែងការណ៍រួមនៃ Istiqlal 2024 ស្តីពីមិត្តភាពអន្តរជំនឿដែលលោកបាន ចុះហត្ថលេខាជាមួយសម្តេចប៉ាប ។

លោកបានពន្យល់ថា ឯកសារនេះគឺផ្តោតទៅលើសារសំខាន់ពីរគឺ “ទីមួយគឺមនុស្សជាតិមានតែមួយ ហើយទីពីរគឺរបៀបរក្សាបរិស្ថានរបស់យើង”។

លោកបានសន្និដ្ឋានថា ភាពចម្រុះក្នុងឯកភាពរបស់ប្រទេសឥណ្ឌូនេស៊ី អាចចាត់ទុកថាជាគំរូដ៏ល្អបំផុតនៃកិច្ចសន្ទនាអន្តរជំនឿនៅក្នុងពិភពលោក។

Daily Program

Livesteam thumbnail