សម្តេចប៉ាបៈ ពលរដ្ឋឥណ្ឌូនេស៊ីជាជើងឯងនៃសេចក្តីស្រឡាញ់នៅក្នុងកីឡាអូឡាំពិកនៃជីវិត

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងថ្ងៃទី២នៃកម្មវិធីទស្សនៈកិច្ចនៅហ្សាកាតា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានមានបន្ទូលប្រាប់យុវជននៅក្នុងប្រទេសនេះថា ពួកគេជើងឯងនៃសេចក្តីស្រឡាញ់នៅក្នុងកីឡាអូឡាំពិកនៃជីវិត។

ប្រភពដដែលបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះ នៅពេលដែលទ្រង់យាងជួបជាមួយនឹងបណ្តាយុវជនជាពិសេសគឺ អ្នកដែលបានទទួលផលពីអង្គការសប្បុរសធម៌ នានានៅក្នុងទីក្រុង ដោយទ្រង់បានចំណាយពាយស្តាប់សក្ខីកម្មរបស់ពួកគេ ហើយហៅពួកគេម្នាក់ៗថាជា ជើងឯកនៃសេចក្តីស្រឡាញ់នៅក្នុងកីឡាអូឡាំពិកដ៏អស្ចារ្យនៃជីវិត" ។

នៅក្នុងអំឡុងពេលនោះ សម្តេចប៉ាបបានមានឱកាសស្តាប់ដោយផ្ទាល់នូវការលើកឡើងរបស់យុវជននៅឥណ្ឌូនេស៊ី​ ហើយទ្រង់ក៏បានចែករំលែកវិញនូវតួនាទីរបស់របស់ព្រះសហគមន៍កាតូលិក ក្នុងការធានានូវសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ​ ។

សម្តេចប៉ាបក៏បានសំដែងអំណរគុណដល់អស់យុវជនដែលបានឡើងមកចែករំលែកនូវបទពិសោធន៍នៃជីវិត និង​បានដឹងអំពីសេចក្តីពិតដែលព្រះសហគមន៍កាតូលិបានធ្វើនិងបានចែករំលែកនៅក្នុងកិច្ចការនានា នៅក្នុងសង្គមឥណ្ឌូនេស៊ី ។

ជាចុងក្រោយ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានឆ្លៀតពេលដើម្បីសម្តែងការដឹងគុណចំពោះអ្នកដែលមានវត្តមានទាំងអស់ និងចំពោះអ្នកដែលបានចែករំលែកបទពិសោធន៍របស់ពួកគេជាមួយនឹងទ្រង់ ។

Daily Program

Livesteam thumbnail