អ្នកទោសនៅអេក្វាឌ័របះបោរ និងចាប់ឆ្មាំ និងបុគ្គលិកមន្ទីរឃុំឃាំងធ្វើចំណាប់ខ្មាំង

អ្នកទោសនៅប្រទេសអេក្វាឌ័បានធ្វើការបះបោរហើយបានចាប់ឆ្មាំ និង បុគ្គលិកព្រមទំាងអ្នក ពាក់ព័ន្ធសរុប១៨០ ធ្វើជាចំណាប់ខ្មាំង ។

ទីភ្នាក់ងារព័ត៌មានហ្វីដេស បានរាយការណ៍ថា អ្នកទោសដែលបានបះបោរនេះគឺកើតមាននៅ មន្ទីរឃុំឃាំង៧កន្លែងនៅក្នុងប្រទេស ដោយអំពើហិង្សានេះបានកើតឡើងតាំងតែពីថ្ងៃទី៨ ខែមករា ឆ្នាំ​២០២៤មក។

ក្រោយកើតចលាចល ប្រធានាធិបតីនៃប្រទេសនេះ គឺលោក ដានីញែល ណូបាវ ( Daniel Noboa )​បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។

ការបះបោរនេះបានកើតមានឡើងបន្ទាប់ពីឧក្រិដ្ឋជនជួញដូគ្រឿងញៀនម្នាក់ឈ្មោះ ចូសេ អាឌុលហ្វូ ម៉ាសៀ សាឡាហ្សា (José Adolfo Macías Salazar)បាន រត់ចេញពីពន្ធនាគារក្នុងតំប​ន់ ហ្គាយ៉ាគីល (Guayaquil )។​

ចាប់តាំងពីជននេះបានរត់គេចពីការចាប់ខ្លួនមក ក្រុមក្មេងទំនើងបានបញ្ចេញយុទ្ធនាការភេរវកម្មនៅក្នុងប្រទេស ដោយមានការវាយប្រហារ លើទីស្នាក់ការទូរទស្សន៍ ឃាតកម្មលើមន្ត្រីប៉ូ​លិស ការបាញ់ប្រហារ។

ដោយឡែកលោកប្រធានាធិបតីបានប្រកាសដាក់ចេញនូវ សសរស្តម្ភពីរនៃយុទ្ធសាស្រ្តរបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលបានរៀបចំ ក៏ដូចជា ការស្ដារការគ្រប់គ្រងពន្ធ​នាគារដោយការកសាងពន្ធនាគារសុវត្ថិភាពជាដើម៕

Daily Program

Livesteam thumbnail