ស្រីលង្កាឈមមុខបញ្ហាទាសករនៅចម្ការតែ
នៅពេលអ្នកពិសាតែ ចូរចងចាំនូវអ្វីដែលកំពុងតែកើតមាននៅក្នុងចំការតែមួយចំនួននៅលើពិភពលោក ជាពិសេសគឺទាក់ទងនឹងរឿងទាសភាព។ នេះបើតាមសេចក្តីរាយការណ៍ របស់ វ៉ាទីកង់ញូវ។
មកដល់ពេលនេះប្រទេសស្រីលង្កាជាប់ចំណាត់ថ្នាក់ទី ៤ នៅលើពិភពលោកសម្រាប់ការផលិត «មាសបៃតង» ឬតែ ប៉ុន្តែផលិតកម្មតែដ៏ធំនេះ កំពុងតែដិតដាមដោយបញ្ហាពាក់ព័ន្ធនឹងទាសភាព។
ចំការតែនៅស្រីលង្លការ ត្រូវបានគេដឹងថា គឺច្រើនមានទីតាំងនៅតំបន់ខ្ពង់រាប នៃតំបន់មួយ ដែលគេហៅថា ហាតតុន (Hatton) ។ ទីនោះ ជាបេះដូងនៃផលិតកម្មមាសបៃតងរបស់ស្រីលង្កា។
ស្ថានភាពផ្លូវទៅកាន់ទីនោះ គឺល្អណាស់ តែវាតូចចង្អៀត ហើយល្បឿនដែលគេអាចបើកបរបានគឺយឺតបំផុតដោយសារតែវាមានសំបូរសត្វឆ្លងកាត់ជាពិសេសគឺសត្វគោ ។
នៅតាមដងផ្លូវ អាជីវករលក់គ្រឿងទេស ត្រី និងផ្លែឈើត្រូពិច ដូចជា ផ្លែស្វាយ និងឪឡឹកឆ្ងាញ់ ល្ហុង និងម្នាស់ គ្រប់ប្រភេទ។
ប្រទេសស្រីលង្កាជាប់ចំណាត់ថ្នាក់ទី ៤ នៅលើពិភពលោកក្នុងផលិតកម្មតែ បន្ទាប់ពីប្រទេសចិន ឥណ្ឌា និងកេនយ៉ាហើ ចំការតែបានបង្កើតនូវទេសភាពដ៏ ទាក់ទាញដោយមានកូនភ្នំគ្រប់ ដណ្តប់ដោយគម្របបៃតង។
នៅទីនោះគេឃើញក្រុមស្ត្រីជាច្រើនកំពុងតែដើរប្រមូលផលស្លឹកឈើ ដ៏មានតម្លៃ ដោយមានកាបូបស្ពាយនៅលើស្មា។ ភាគច្រើនជាជនជាតិតាមីល ដែលពួកគេជាទូទៅត្រូវធ្វើការរាប់ ម៉ោងតែរកប្រាក់ចំណូល តិចជាងបីដុល្លារក្នុងមួយថ្ងៃ ហើយមួយចំនួនគឺត្រូវបង្ខំចិត្តជាប់បំណុល៕