សម្តេចប៉ាប! អធិដ្ឋានជូនជនរងគ្រោះដោយសង្រ្គាម និងឧបត្តិហេតុនៅជប៉ុន

មានបន្ទូលនៅក្នុងអំឡុងពេលថ្វាយអភិបូជានាថ្ងៃអប់រំជំនឿប្រចាំសប្តាហ៍សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានបន្តអធិដ្ឋានជូនជនរងគ្រោះដោយសារតែសង្រ្គាម ដូចជាប្រជាជនប៉ាឡេស្ទីន អ៊ីស្រាអែ​ល អ៊ុយក្រែន ជនភាគតិចរ៉ូហ៊ីនយ៉ា ពលរដ្ឋរងគ្រោះរញ្ជួយដីនិងឧបត្តិហេតុយន្តហោះនៅជប៉ុន។​

សម្រាប់ជនរងគ្រោះដោយសារតែសង្រ្គាមនិងទំនាស់វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ា​បបានមានបន្ទួលថា សង្រ្គាមនិងទំនាស់ប្រដាប់អាវុធគឺសុទ្ធតែជាសកម្មភាពដែលឆ្កួតលីលា ហើយតែងតែធ្វើឲ្យមនុស្សជាតិបរាជ័យទាំងអស់គ្នា។

នាឱកាសនោះសម្តេចប៉ាបក៏បានរំលេចផងដែរថា សង្រ្គាម និងទំនាស់កំពុងតែផ្ទុះនៅកន្លែងផ្សេងៗ ប៉ុន្តែទោះជាយ៉ាងណាកុំភ្លេចជនរងគ្រោះជាជនជាតិរ៉ូហ៊ីនយ៉ាផង និងអស់ជនរងគ្រោះ​ជាជនភៀសសិក ក៏ដូចជាអ្នកដែលព្យាយាមរត់គេចចេញពីភាពក្រីក្រ​ ។

នៅក្នុងពេលដដែលនេះ សម្តេចប៉ាបក៏បានអធិដ្ឋានជូនជនរងគ្រោះដោយរញ្ជួយដីនៅក្នុងប្រ​ទេ​សជប៉ុន​ដែលបានសម្លាប់មនុស្ស៦៤នាក់និងសំដែងនូវការគោរពនិងអោយតម្លៃដល់ក្រុមអ្នកសង្រ្គោះដែលបានពលីជីវិតនៅក្នុងករណីគ្រោះថ្នាក់យន្តហោះប៉ះគ្នានៅជប៉ុន។ 

អ្នកដំណើរនិងក្រុមអ្នកបម្រើសេវាកម្មអាកាសចរណ៍សរុប ៣៧៩ នាក់ត្រូវបានជួយសង្រ្គោះ ប៉ុន្តែពលីក្រុមឆ្មាំសមុទ្រ៤ នាក់ នៅក្នុងឧបត្តិហេតុនោះ៕

Daily Program

Livesteam thumbnail