សម្តេចប៉ាប៖ យំទៅកុំខ្មាស់ ក្រោយមកសឹមរំលែកការឈឺចាប់របស់យើងទៅអ្នកដទៃ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលលើកទឹកចិត្ត និងបង្ហាញនូវការគាំទ្ររាល់កិច្ចការចែករំ លែក និងជួយសង្រ្គោះជនរងគ្រោះនានានៅគ្រប់ទីកន្លែង។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលថា ៖ «សូមកុំខ្មាស់គេនៅពេលដែលយើងជួបទុក្ខលំបាក។ ចូរយំចុះ មុនពេលដែលយើងចែករំលែកការឈឺចាប់របស់យើងទៅអ្នក ដទៃ»។
ប្រភពដដែលបានបន្តថា សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅពេលដែលទ្រង់បានយាងទទួលសមាជិកក្រុមដែលបម្រើកិច្ចការសង្រ្គោះមកពីមូលនិធិសន្តអេនជឺឡា មឺរីស៊ី (St. Angela Merici ) ខណៈដែលពួកគេបានប្រារព្ធខួបលើកទី៥០ នៃមូលនិធិ នេះ។
សម្តេចប៉ាបបានគាំទ្រការបំផុសគំនិត និងការប្តេជ្ញាចិត្តរបស់មូលនិធិ ដែលមានមូលដ្ឋាននៅទីក្រុង ស៊ីស៊ីលី ( Sicily )ដោយសម្តែងការដឹងគុណចំពោះការខិតខំប្រឹងប្រែងប្រចាំថ្ងៃរបស់ខ្លួនក្នុងការបម្រើប្រជាជនដែលងាយរងគ្រោះបំផុត។
សម្តេចប៉ាបបានរំឮកពីរបៀបនៃដំណើរការកម្មវិធីនានារបស់មូលនិធិដោយចាប់ផ្តើមជាច្រើនទសវត្សរ៍មុន ហើយបានគូសបញ្ជាក់ពីព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានកើតឡើងក្នុងឆ្នាំ១៩៥៣ ។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «ទឹកភ្នែក ជានិមិត្តរូបនៃការសម្លឹងមើលដោយមេត្តាករុណារបស់ម្តាយនៅស្ថានសួគ៌របស់យើង ដោយបានស្រក់ទឹកភ្នែកចំពោះការរងទុក្ខរបស់កូនៗរបស់ព្រះនាង»។
សម្តេចប៉ាបបានបន្ថែមថា ៖ «ទឹកភ្នែកទាំងនេះនិយាយដល់យើងអំពីសេចក្ដីមេត្តាករុណារបស់ព្រះចំពោះយើងទាំងអស់គ្នា។ យើងត្រូវគិតអំពីរឿងនេះ៖ សេចក្ដីមេត្តាករុណារបស់ព្រះ»។
នៅពេលប្រឈមមុខនឹងទុក្ខវេទនាបែបនេះ សម្តេចប៉ាបបាននិយាយថា មូលនិធិបានលេចចេញជាពន្លឺនៃក្តីសង្ឃឹម និងការលួងលោម ដែលឧទ្ទិសដល់ការសម្ងួតទឹកភ្នែករបស់អ្នកដែលត្រូវការ។ តាមរយៈការងារប្រចាំថ្ងៃ វិជ្ជាជីវៈ និងស្មារតីលះបង់របស់ពួកគេ វាខិតខំបកប្រែទឹកភ្នែកដែលស្រក់ ញើសដែលហូរ ទៅជាអំពើសប្បុរស និងការគាំទ្រជាក់ស្តែង៕