សម្តេចប៉ាប៖ ព្រះវិញ្ញាណបរិសុទ្ធមិនមែនជាកំណប់ទ្រព្យដែលត្រូវលាក់ទុកនោះទេ
សម្តេចប៉ាប ឡេអូ ទី១៤ បានមានបន្ទូលថា ព្រះវិញ្ញាណបរិសុទ្ធមិនមែនជាកំណប់ទ្រព្យដែលមនុស្សជាតិត្រូវលាក់ទុកនោះទេ ប៉ុន្តែជាពន្លឺនៃសេចក្តីពិតដែលកើតឡើងហើយ និងត្រូវបំភ្លឺជារៀងរាល់ថ្ងៃ។
បើតាមវ៉ាទីកង់ញូវ សម្តេចប៉ាប ឡេអូ បានលើកឡើងបែបនេះប្រាប់ទៅក្រុមយុវជន នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយនឹងទ្រង់ថា ព្រះវិញ្ញាណបរិសុទ្ធគឺជាពន្លឺដែលត្រូវបំភ្លឺគ្រិស្តបរិស័ទជារៀងរាល់ថ្ងៃ។
សម្តេចប៉ាប ឡេអូ បានរំលឹកថា ពិធីកម្មសាសនាគឺជាសកម្មភាពដែលយើងអាចរំលឹកដល់គ្រិស្តបរិស័ទឱ្យរួបរួមគ្នាជាចន្លុះនៃសេចក្តីស្រឡាញ់ ដើម្បីស្វែងរកសេចក្តីពិតនៃដំណឹងល្អដោយស្មោះស្ម័គ្រ និងងប់ងល់ ហើយក៏ដើម្បីឱ្យអ្នករាល់គ្នាអាចធ្វើការស្វែងយល់អំពីព្រះវិញ្ញាណបរិសុទ្ធដោយរីករាយនៅក្នុងជីវិតប្រចាំថ្ងៃរបស់គ្រីស្តបរិស័ទ។
