សម្តេចប៉ាប៖ ព្រះជាម្ចាស់ មិននឿយហត់ចំពោះការអត់ទោសនរណាម្នាក់ឡើយ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលប្រាប់អ្នកទោសមួយក្រុមថា ព្រះជាម្ចាស់ទ្រង់មិនដែល នឿយហត់ក្នុងការអត់ទោសនិងបង្ហាញនូវការស្រលាញ់នរណាម្នាក់ឡើយ។
សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅក្នុង ពិធីជប់លៀងមួយដែលទ្រង់បានរៀបចំនៅមន្ទីរ ឃុំឃាំងនារី រ៉េប៊ីបបៀ (Rebibbia) ក្នុងទីក្រុងរ៉ូមកាលពីសប្តាហ៍មុន។
នាឱកាសនោះសម្តេចប៉ាបក៏បានចូលរួមទ្រង់ក៏បានចូលរួមថ្វាយអភិបូជា និងរៀបចំពិធីលាង ជើងជូនអ្នកទោសជាច្រើននាក់ដែលជួបជូំគ្នានៅក្នុងបរិវេណពន្ធនាគារនោះ។
សម្តេចប៉ាបបានពន្យល់ក្រុមអ្នកទោសនៅទីនោះថា ទ្រង់មកកាន់ទីនេះ មិនបានមកដើម្បីបម្រើនរណាម្នាក់ទេ ប៉ុន្តែគឺដើម្បីបម្រើអ្នកទាំងអស់ដែលជាគ្រិស្តបរិស័ទ និង អស់អ្នកដែល ត្រូវការការបម្រើដោយសេចក្តីអាណិត ស្រលាញ់ និងមេត្តាករុណា ហើយត្រូវតែជ្រះថ្លានិង លុបបំបាត់អោយអស់នូវអ្វីដែលជាសកម្មភាពដែលលោភលន់ និងអត្មានិយម។
សម្តេចប៉ាបបានមានបន្ទូលទៀតថា ព្រះជាម្ចាស់តែងតែអត់ទោសនិងសណ្តោសប្រណីដល់យើងទាំងអស់គ្នា តែទ្រង់គ្រាន់តែសុំឱ្យយើងសុំការអភ័យទោសពីទ្រង់ប៉ុណ្ណោះ៕