សម្តេចប៉ាបឡេអូបង្ហើបអំពីអំណោយដ៏មានតម្លៃដែលទ្រង់ចង់បានពីប្អូនៗកុមារ
សម្តេចប៉ាប ឡេអូ ទី១៤ បានប្រាប់យុវជនដែលមកពីអង្គការសកម្មភាពកាតូលិកអ៊ីតាលីថា អំណោយដែលទ្រង់ចង់បាន គឺ កាយវិកាដ៏សាមញ្ញមួយក្នុងការបង្កើតសន្តិភាព។
តាមរយៈទីភ្នាក់ងារព័ត៌មានកាតូលិក សម្តេចប៉ាបឡេអូបានមានបន្ទូលជំរុញសមាជិកនៃអង្គការ ដែលបង្កើតឡើងក្នុងឆ្នាំ១៨៦៨ ថា “មុនរាត្រីដ៏សុខសាន្ត នៃបុណ្យព្រះយេស៊ូប្រសូតមកដល់ សូមគិតអំពីនរណាម្នាក់ដែលអ្នកអាចបង្កើតសន្តិភាពជាមួយបាន”។
សម្តេចប៉ាបបានមានបន្ទូលសង្កត់ធ្ងន់ថា នោះគឺជា«អំណោយដ៏មានតម្លៃជាងអំណោយដែលគេអាចទិញបាននៅក្នុងហាង» ពីព្រោះសន្តិភាពគឺជាអំណោយដែលពិតជាត្រូវបានរកឃើញតែនៅក្នុងចិត្តរបស់មនុស្សប៉ុណ្ណោះ៕